**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ឈាង វុន៖ ឈប់បោកយុវជន ឈប់បោកប្រជាពលរដ្ឋទៀតទៅ

ភ្នំពេញ៖ ឯកឧត្តម ឈាង វុន អ្នកតំណាងរាស្ត្រ បានលើកឡើងថា ឯកឧត្តមមានភស្តុតាងដែលបង្ហាញថា គណបក្សប្រឆាំងចំនួន២បានចូលរួមបង្កើតកិច្ចព្រមព្រៀងCLV។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈាង វុន បានបង្ហាញរូបថត តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ និងបញ្ជីឈ្មោះអ្នកតំណាងរាស្ត្រមកពីគណបក្សសិទ្ធមនុស្ស។

ឯកឧត្តម ឈាង វុន បានសរសេរថា «ខ្ញុំសូមជូនរូបមួយទៀតដែលមិនអាចប្រកែកបាន ហើយបើថាមិនដឹងពី CLV ទៀត គឺមេឃកាន់តែងងឹតហើយ។ នៅក្នុងរូបនេះ មានឯកឧត្តម គង់ បូរ៉ា ដែលបានទៅចូលរួមប្រជុំ CLV ក្នុងវិស័យសន្តិសុខនិងការពារ នៅចំប៉ាសាក់ ប្រទេសឡាវ ឆ្នាំ២០១៥។ យើងនៅមានរូបច្រើនទៀត ដែលខ្ញុំនឹងបង្ហាញជូនប្រជាពលរដ្ឋអោយឃើញពីការបោកប្រាសនេះ។ ឯកឧត្តម គង់ បូរ៉ា មកពីគណបក្សសង្គ្រោះជាតិ។ ឈប់បោកទៅ យុវជនយើងលែងឆោតល្ងង់ដូចពួកឯងគិតហើយ»។

សូមរំលឹកថា កាលពីថ្ងៃទី១៦សីហាឆ្នាំ២០២៤. ឯកឧត្តម ឈាង វុន បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ថា «នៅឆ្នាំ២០១៥ ខ្ញុំបានដឹកនាំគណ:កម្មការសភានៃព្រះរាជាណាចក្រកម្ពុជានៃគណ:កម្មការអន្តរសភាកម្ពុជា ឡាវ វៀតណាម ទៅចូលរួមកិច្ចប្រជុំ CLV នៅខេត្តចំប៉ាសាក់នៃប្រទេសឡាវ។ នៅក្នុងគណ:ប្រតិភូ មានសមាជិក៣រូបមកពីគណ:បក្សសង្គ្រោះជាតិ៖ ឯកឧត្តម កែវ ភិរម្យ, ឯកឧត្តម ញ៉យ ចំរើន និងឯកឧត្តម គី វាណ្ណដារ៉ា រដ្ឋសភាអាណត្តិទី៥។ មិនត្រឹមតែគណបក្ស សម រង្ស៊ី ទេដែលបានចូលរួមការងារ CLV សូម្បីគណបក្សសង្គ្រោះជាតិក៏បានចូលរួមដែរ»។

ឯកឧត្តមបានសរសេរបន្តទៀតថា «ម្តេចបានជាគ្មានការតវាអ្វីសោះនៅពេលនោះ ហើយទើបតែមកភ្ញាក់ផ្អើលនៅពេលនេះ។ មេឃដូចមិនស្រឡះសោះ ក្នុងរឿងនេះ។ ឈប់បោកយុវជន ឈប់បោកប្រជាពលរដ្ឋទៀតទៅ»។

ឯកឧត្តមសរសេរថា« ម្តេចក៏ចូលចិត្តយកការបោកប្រាស់ប្រជាពលរដ្ឋនិង យុវជនដែលជាអនាគតរបស់ប្រទេសជាតិ មកធ្វើជាឈ្នាន់នយោបាយយ៉ាងនេះ ល្មមឈប់ទៅ»។ ហើយនៅថ្ងៃនេះទៀត ឯកឧត្តមបានតបតទៅវិញ ចំពោះ អ្នកតំណាងមកពីគណបក្សប្រឆាំងមួយរូបប្រចាំខេត្តក្រចេះដែលបានដោះសារថាមិនបានដឹងពីកិច្ចព្រមព្រៀង CLV ដោយឯកឧត្តមឈាង វុន សរសេរថា «មិនដឹងពី CLV គឺកាន់តែធ្ងន់ហើយ ព្រោះធ្វើជា តំណាងរាស្ត្រខេត្តក្រចេះហើយមិនបានដឹងពី CLV គឺចប់ហើយ មានតែមិនដែលទៅមណ្ឌលដែលខ្លួនជាប់ឆ្ពោះ និងមិនដែលមកធ្វើការនៅរដ្ឋសភា។ ធ្វើតំណាងរបស់អ្នកក្រចេះយ៉ាងម៉េចបើមិនដែលមករដ្ឋសភាផង បើមកគឺដឹងហើយពីCLV ព្រោះរាល់ឯកសារទាំងអស់ នៅរដ្ឋសភា ត្រូវបានផ្តល់ដល់អ្នកតំណាងរាស្ត្រតាមប្រអប់ សំបុត្រផ្ទាល់ខ្លួនរបស់តំណាងរាស្ត្រម្នាក់ៗ។ CLV ត្រូវបានបើកកិច្ចប្រជុំនៅខេត្តក្រចេះនៅឆ្នាំ២០១០ ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ម៉េចក៏គ្មានឮ មាន់រងាវ? ឈប់បោកទៀតទៅ គេលែងជឿរហើយ»។

ការលើកឡើងអំណៈអំណាងផ្ទួនៗគ្នារបស់ ឯកឧត្តម ឈាង វុននេះ បានធ្វើឡើង ខណៈក្រុមប្រឆាំងកំពុងតែបោកប្រាស់ បំផ្លែងការពិតទាក់ទងការបង្កើតកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ CLV ថា បានធ្វើអោយខ្មែរបាត់បង់ដី៤ខេត្តទៅអោយប្រទេសវៀតណាម ដោយទំលាក់កំហុសមកលើតំណាងរាស្ត្រមកពីគណបក្សប្រជាជន។ ការបង្ហាញលេសគ្មានការពិតនេះ គឺក្រុមប្រឆាំង មានបំណងបោកប្រាស់ និងញ៉ុះញ៉ុងអោយប្រជាពលរដ្ឋ ទៅធ្វើបាតុកម្មដោយខុសច្បាប់ ក្នុងទំរង់បដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដែលកើតឡើងដោយការឈ្នះឆ្នោត។ ដើម្បីបំពេញមហិច្ចតារបស់ខ្លួន ក្រុមប្រឆាំងពីក្រៅប្រទេស បានអុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយ បោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សកម្មភាពជុំវិញ ផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះ ពាល់ដល់សន្តិសុខជាតិ បំផ្លាញ «សន្តិភាព» ដែលបានធ្វើអោយប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍន៍។

សូមបញ្ជាក់ថា ផែនការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពី ការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត”ដែលអ្នកប្រព្រឹត្តិ ត្រូវ ដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជា អ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះត្រូវដាក់ពន្ធនាគារអស់មួយជីវិត ៕

អត្ថបទដែលជាប់ទាក់ទង