ឧត្តមសេនីយ៍ឯក ស រដ្ឋា ត្រួតពិនិត្យកម្លាំង និងដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់លេីតួនាទីភារកិច្ច
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានពិនិត្យកម្លាំង ព្រមទាំងដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់លេីតួនាទីភារកិច្ចដូចជា៖
-ត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ ដើម្បីថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនទូទាំងខេត្ត។
-ត្រៀមបង្ការ បង្រ្កាប និងទប់ស្កាត់រាលសកម្មភាពក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានបំណងបង្កការញុះញង់ ដោយធ្វើបដិវត្តន៍ពណ៌ បាតុកម្មទាមទារឱ្យមានចលនាផ្តួលរលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្តេជ្ញាការពារ និងថែរក្សាឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំ ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ ជាពិសេសមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ចូលរួមធ្វើបាតុកម្មដោយខុសច្បាប់នៅរាជធានីភ្នំពេញឡើយ ៕