**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

រដ្ឋមន្ត្រីអប់រំ អរគុណរដ្ឋាភិបាលកូរ៉េ និងទីភ្នាក់ងារ KOICA ដែលជួយកម្ពុជាលើគម្រោងជំរុញបដិវត្តកម្មបច្ចេកវិទ្យាអប់រំឌីជីថល

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរចំពោះរដ្ឋាភិបាលនៃប្រទេសកូរ៉េ និងទីភ្នាក់ងារកយកា (KOICA) ប្រចាំកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដែលបានផ្តោតលើការជំរុញការធ្វើបដិវត្តកម្មបច្ចេកវិទ្យាអប់រំឌីជីថល និងជាអាទិភាពមួយក្នុងកំណែទម្រង់វិស័យអប់រំ។

នេះបើតាមការលើកឡើងក្នុងពិធីសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិ នៃការអនុវត្តគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដែលមានការចូលរួមពីលោកស្រី មូន ជុងឆូយ Moon Jung Choi នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា KOICA ប្រចាំនៅកម្ពុជាផងដែរ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងអបអរសាទរចំពោះសមិទ្ធផលដែលគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា សម្រេចបាននាពេលកន្លងមកក៏ដូចជាឱកាសមួយ សម្រាប់ការចែករំលែកនូវបទពិសោធ ឧត្តមានុវត្តន៍ និងការរិះរកវិធានការថ្មីៗទៀត ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោង កាន់តែមានប្រសិទ្ធភាព និងសម្រេចបានតាមលទ្ធផលរំពឹងទុក។

យ៉ាងណាមិញ គម្រោងនេះមានរយៈពេល៦ឆ្នាំដែលអនុវត្តចាប់ពីឆ្នាំ២០២១-២០២៦ ដោយរយៈពេល៣ឆ្នាំកន្លងមកនេះ គម្រោងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់រួមមាន៖ ការរៀបចំបន្ទប់អនុវត្តកុំព្យូទ័រចំនួន៤៨បន្ទប់, ការអភិវឌ្ឍឯកសារបណ្តុះបណ្តាលគ្រូបង្រៀនអនុវិទ្យាល័យឯកទេសបច្ចេកវិទ្យានៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៩ក្បាល (ជាភាសាខ្មែរ និងភាសាអង់គ្លេស)។ គម្រោងក៏បានអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល មុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន ថ្នាក់ទី៧ ទី៨ និងទី៩ សរុបចំនួន៦ក្បាលសម្រាប់ការអប់រំចំណេះទូទៅដោយក្នុងមួយកម្រិតថ្នាក់មានចំនួន២ក្បាលផងដែរ។ រដ្ឋាភិបាលកូរ៉េ និងទីភ្នាក់ងារកយកា ប្រចាំកម្ពុជា បានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះគម្រោងនេះផ្ទាល់ ដែលបានផ្តោតលើការជំរុញការធ្វើបដិវត្តកម្មបច្ចេកវិទ្យាអប់រំឌីជីថល និងជាអាទិភាពមួយក្នុងកំណែទម្រង់វិស័យអប់រំ ក្នុងអាណត្តិទី៧នៃរដ្ឋសភា ដោយក្រសួងបាននិងកំពុងបន្តអភិវឌ្ឍ និងជំរុញឱ្យមានបដិវត្តកម្មឌីជីថលនៅក្នុងប្រព័ន្ធអប់រំ ដើម្បីកសាងមូលធនមនុស្សក្នុងបរិការណ៍នៃបដិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា ការបំពាក់បន្ទប់ ពិសោធ ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល និងផលិត មាតិកា បង្រៀន និងការផ្សព្វផ្សាយការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។

ទន្ទឹមនឹងនេះដែរ ក្រសួងបានកំណត់អាទិភាពក្នុងការបន្តលើកកម្ពស់ការអប់រំឌីជីថល តាមរយៈ៖ ១.ការលើកកម្ពស់អក្ខរកម្មឌីជីថល, ២.ការលើកកម្ពស់ការអប់រំឌីជីថល, ៣.ការកសាងជំនាញឌីជីថលនៅកម្រិតឧត្តមសិក្សា, ៤.ការធ្វើបច្ចុប្បន្នកម្មទេពកោសល្យជំនាញឌីជីថលសម្រាប់បុគ្គលិកអប់រំ, ៥.ការធ្វើទំនើបកម្មសម្ភារឧបទេស និងបរិក្ខារសម្រាប់ការអប់រំឌីជីថល, ៦.ការជំរុញការអនុវត្តការរៀន និងបង្រៀនភាសាអង់គ្លេសនៅបឋមសិក្សា, ៧.កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូជាមួយសមត្ថភាពផ្នែកបច្ចេកវិទ្យា និងការអនុវត្តវិធីសាស្ដ្របង្រៀន ដោយប្រើប្រាស់បច្ចេកវិទ្យាអប់រំ, ៨.ការអនុវត្តវិធីសាស្ដ្របង្រៀនថ្មី ដើម្បីលើកកម្ពស់បំណិនសតវត្សទី២១ និង៩.ការបង្កើនបរិស្ថានសមស្របសម្រាប់ការអប់រំឌីជីថល ៕

អត្ថបទដែលជាប់ទាក់ទង