អភិបាលខេត្តឧត្តរមានជ័យ លើកទឹកចិត្តដល់មន្ត្រី ដែលឈរជើងប្រចាំនៅតាមច្រកទ្វារព្រំដែនទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ សីហាឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមាន បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតាមបណ្តាលច្រកទ្វារព្រំដែនអន្តរជាតិ សំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមាន បានលើកទឹកចិត្តដល់មន្ត្រី ដែលឈរជើងប្រចាំនៅតាមច្រកទ្វារព្រំដែនទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ៕