**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

លោក ថាក់ស៊ីន ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ​ ក្រោយកូនស្រីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការលើកលែងទោសពីព្រះមហាក្សត្រថៃ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូនស្រីពៅរបស់លោក គឺអ្នកស្រី Paetongtarn Shinawatra ត្រូវបានរដ្ឋសភាបោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃកាលពីថ្ងៃសុក្រ។ នេះបើតាមការបញ្ជាក់ពីមេធាវីផ្ទាល់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Winyat Chartmontri ជាមេធាវីផ្ទាល់របស់លោក ថាក់ស៊ីន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​ Reuters កាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហាថាលោកអតីតនាយករដ្ឋមន្ត្រី បានស្ថិតក្នុងចំណោមអ្នកទោស ៧៥០០នាក់ដែលទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស នាឱកាសនៃពិធីចម្រើនព្រះជន្មចូល ៧២ព្រះវស្សារបស់ព្រះមហាក្សត្រថៃ King Maha Vajiralongkorn កាលពីខែមុន។

លោក Winyat បានបន្ថែមថា ការលើកលែងទោសនេះនឹងត្រូវចូលជាធរមាននៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ ដែលនឹងធ្វើឱ្យលោក ក្លាយជាមនុស្សមានសេរីភាព និងលែងមានឈ្មោះជាប់ជាពិរុទ្ធជន។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ទទួលបានការអនុញ្ញាតពីតុលាការក្នុងការអនុវត្តទោសនៅសេសសល់ក្រៅពន្ធនាគារ កាលពីខែកុម្ភៈកន្លងទៅ។ ការអនុញ្ញាតនេះដែរដំបូងឡើយ គ្រោងនឹងបញ្ចប់នៅចុងខែសីហានេះ ប៉ុន្តែត្រូវបន្ថយមកនៅត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍នេះវិញ ផ្អែកលើការលើកលែងទោសពីព្រះមហាក្សត្រ។ លោក ថាក់ស៊ីន បានវិលត្រឡប់ ចូលប្រទេសថៃ​ កាលពីខែសីហាកន្លងទៅ ក្រោយរស់នៅនិរទេសនៅឯបរទេសជាច្រើនឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រូបលោកចេញពី អំណាចកាលពីឆ្នាំ២០០៦។

ក្រោយត្រឡប់ចូលស្រុកវិញ លោក ថាក់ស៊ីន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍ដែលគេចោទប្រកាន់ថាបានប្រព្រឹត្ត អំឡុង កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ លោក ថាក់ស៊ីន បានអង្គុយនៅក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងបាងកក ជាទីដែលលោកត្រូវអនុវត្តទោសជាប់ឃុំបាន៦ខែ ដោយសារតែបញ្ហាសុខភាព។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែកុម្ភៈកន្លងទៅ ហើយទោស របស់លោកក៏ត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមកនៅត្រឹមមួយឆ្នាំវិញ កាលពីខែកញ្ញាផងដែរ។

អត្ថបទដែលជាប់ទាក់ទង