**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

រោងចក្រដំឡើងរថយន្តអគ្គិសនីដឹកទំនិញដំបូងគេនៅកម្ពុជា បានបើកការដ្ឋានជាផ្លូវការ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ស្ថិតក្នុងបរិបទនយោបាយកម្ពុជាក្នុងសម័យទំនើបនាសតវត្សទី២១នេះ បើពោលអំពីការទប់ស្កាត់ និងបញ្ចប់ទាំងស្រុង និងជាស្ថាពរនូវអំពើប្រល័យពូជសាសន៍ដើម្បីកុំឱ្យកើតមានសារជាថ្មី មកលើប្រជាជនកម្ពុជា គឺប្រជាជាតិខ្មែរមានជំនឿជឿជាក់ ទុកចិត្ដ និងពេញចិត្តទាំងស្រុង ទៅលើការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្ដវេន ស្ថិតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោមគោលនយោបាយការបរទេសពហុភាគីនិយម ដើម្បីទប់ស្កាត់និងបញ្ចប់អំពើប្រល័យពូជសាសន៍គ្រប់ស្ថានភាពទាំងអស់នៅកម្ពុជា។

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ពោលរោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានជាផ្លូវការ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា សមិទ្ធផលថ្ងៃនេះ គឺទទួលបានក្រោមដំបូលសុខសន្តិភាព បើគ្មានសន្តិភាពនោះមិនអ្នកវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេសដែលលឺតែសំឡេងគ្រាប់បែក គ្រាប់កាំភ្លើងនោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា នេះគឺជារោងចក្រដំឡើងរថយន្តអគ្គិសនីលើកទី១ នៅកម្ពុជា អាចមានសមត្ថភាពផលិតរថយន្ត ៣ពាន់គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ហើយនេះក៏មិនមែនជារោងចក្រចុងក្រោយនោះដែរ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី ជាបន្តបន្ទាប់ទៀតលើទឹកដីកម្ពុជា ជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងអំណរគុណក្រុមហ៊ុន Zo Moters ដែលសម្រេចចិត្តជ្រើសរើសកម្ពុជា ធ្វើការវិនិយោគមុនគេ នៅក្នុងតំបន់អាស៊ាន និងជ្រើសយកខេត្តពោធិ៍សាត់ សម្រាប់ជាទីតាំងសម្រាប់ដំឡើងរថយន្តអគ្គិសនីនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការកសាងជាតិ គឺមានការលំបាកខ្លាំងណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចូលរួមរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តការអភិវឌ្ឍ លើគ្រប់វិស័យ។ ការចូលបំបែកបំបាក់ជាតិ នឹងនាំឱ្យសង្គមជាតិមិនមានការអភិវឌ្ឍ បែកបាក់សាមគ្គីជាតិ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ដោយសារសុខសន្តិបានផ្តល់ឱកាសដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តពោធិ៍សាត់ ក្នុងនោះមានរោងចក្រ សហគ្រាសចំនួន ៣១៥កន្លែង និងបានបង្កើតការងារច្រើនកន្លែងជូនប្រជាពលរដ្ឋក្នុងខេត្តជាដើម។

បើតាមតំណាងក្រុមហ៊ុន ZO MOTORS (Cambodia) សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដែលរីកលូតលាស់ឆាប់រហ័ស ហើយបច្ចុប្បន្នក៏ជាប្រទេសដែលមានសេដ្ឋកិច្ចសកម្មជាងគេមួយក្នុងចំណោមប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ លើសពីនេះទៅទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត យន្តការនៃការគ្រប់គ្រងការប្រើប្រាស់ថាមពល ក៏ដូចជាការអភិវឌ្ឍវិស័យថាមពលស្អាតនៅកម្ពុជាមានភាពឈានមុខ ជាងប្រទេសនានាក្នុងតំបន់។

តំណាងក្រុមហ៊ុន បានគូសបញ្ជាក់ថា យើងជឿជាក់ថា ក្រោមការអភិវឌ្ឍឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យភស្តុភារកម្ម ក៏ដូចជាខិតខំបន្តការពង្រឹងដំណែងរបស់ខ្លួនលើវិស័យភស្តុភារកម្មក្នុងតំបន់ ក្នុងរយៈពេលខ្លីខាងមុខកម្ពុជានឹងអាចកែប្រែការដឹកជញ្ជូនបែបប្រពៃណី មកជាការដឹកជញ្ជូនដោយថាមពលបៃតងយ៉ាងពេញលេញ។ ជាសំណាងបំផុត ដែលក្រុមហ៊ុនយើងបានមកកាន់កម្ពុជាក្នុងវេលាដ៏សាកសមនេះ ហើយត្រៀមរួចជាស្រេចក្នុងការចូលរួមអភិវឌ្ឍវិស័យថាមពលស្អាតជាមួយកម្ពុជាយ៉ាងពិតប្រាកដ។

ក្រុមហ៊ុនបានប្តេជ្ញានឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងរ៉ែ និងថាមពល អគ្គីសនីកម្ពុជា ក៏ដូចជាអាជ្ញាធរជាតិអគ្គីសនី ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថាមពលស្អាតឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព។ ក្នុងន័យនេះផងដែរ យើងមានជាមួយគម្រោងស្ថានីយបញ្ចូលថាមពលដែលនឹងប្រើប្រាស់ថាមពលជាតិឱ្យអស់លទ្ធភាព ព្រមទាំងបំរើនៅតាមខ្សែផ្លូវដឹកជញ្ជូនសំខាន់ៗទូរទាំងប្រទេសផងដែរ។ ព្រមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង២ពាន់កន្លែង ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្រោមដំបូលសុខសន្តិភាព។

សូមជម្រាបជូនថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ ZM Trucks បានក្លាយជាម៉ាកយីហោរបស់ ZO Motors នៅប៉ែកអឺរ៉ុប និងអាមេរិកខាងជើង ៕

អត្ថបទដែលជាប់ទាក់ទង