រដ្ឋាភិបាលទីក្រុងគៀវ កំពុងគម្រាមកំហែង ដល់បណ្តាប្រទេសទាំងឡាយ នៅអឺរ៉ុប
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យ ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា សហគមន៍អន្តរជាតិ គួរតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះរបាយការណ៍ អំពីផែនការ ដោយទីក្រុងគៀវ ដើម្បីវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរនៅទីក្រុង Kursk ប្រទេសរុស្ស៊ី។
មុននេះ អ្នកកាសែតរុស្ស៊ីមួយចំនួនបានរាយការណ៍អំពីផែនការវាយប្រហាររោងចក្រថាមពល ហើយក្រសួងការពារជាតិ បានប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងរហ័ស និងឃោរឃៅថា ផែនការទាំងនោះនឹងសម្រេចបាន។
យោធាអ៊ុយក្រែន បានបើកការលុកលុយឆ្លង ដែនចូលទៅក្នុងតំបន់ព្រំដែនរុស្ស៊ី ដែលរោងចក្រនេះមានទីតាំងកាលពីសប្តាហ៍មុន។
គួរឲ្យដឹងដែរថាទីតាំងនេះ មានចម្ងាយប្រហែល៩០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន-រុស្ស៊ី ដែលបានក្លាយជាសង្វៀន នៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ព របស់ប្រទេស ទាំងនោះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ៖ ផែនការរបស់ទីក្រុងគៀវ មិនត្រឹមតែបង្កជា ការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិសុខរបស់រោងចក្រ ថាមពលនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំង នឹងគោលការណ៍របស់ IAEAទៀតផង៕