**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

TikTok ប្ដឹងតុលាការឧទ្ធរណ៍អាមេរិក ឱ្យលុបចោលច្បាប់ថ្មីដែលត្រូវឱ្យលក់អាជីវកម្មនៅអាមេរិក ឬហាមឃាត់

បរទេស៖ ក្រុមហ៊ុន TikTok បានប្រាប់តុលាការឧទ្ធរណ៍អាមេរិក ថាក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានផ្ដល់នូវ​ព័ត៌មានមិនពិតថា បណ្ដាញសង្គម TikTok ជាគេញសម្ងាត់ ឬជាអ្នកផ្ដល់ព័ត៌មានឱ្យរដ្ឋាភិបាល និងបានជំរុញឱ្យតុលាការលុបចោលច្បាប់ដែលតម្រូវឱ្យ ByteDance ដែលជាក្រុមហ៊ុនមេ មានមូលដ្ឋាននៅប្រទេសចិនលក់ទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមនឹងការហាមឃាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងពាក្យបណ្ដឹងរបស់ TikTok បាន​បញ្ជាក់ថា ក្រសួង​យុត្តិធម៌​អាមេរិក បាន​បង្កើត​កំហុស​ជាក់ស្តែង​ក្នុង​ករណី​នេះ។ ការិយាល័យមេធាវី បាននិយាយកាលពីខែមុនថា កម្មវិធីនេះបង្កហានិភ័យសន្តិសុខជាតិ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលចិនប្រមូលទិន្នន័យរបស់ជនជាតិអាមេរិក និងរៀបចំដោយសម្ងាត់នូវខ្លឹមសារមួយចំនួន។

ក្រុមហ៊ុន TikTok បានបញ្ជាក់ជាថ្មីទៅកាន់តុលាការឧទ្ធរណ៍ថា សម្រាប់ទិន្នន័យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកគឺត្រូវ​បានរក្សាទុកនៅជាមួយក្រុមហ៊ុនអាមេរិកគឺ Oracle ចំណែកមាតិកាផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់​នោះគឺ​ក្រុមហ៊ុនបានអនុលោមទៅតាមច្បាប់ និងការទាមទាររបស់អាមេរិករួចអស់ហើយ ដូច្នោះវាមិនមែនអ្វីដែលជាក្ដីព្រួយបារម្ភ និងមិនដូចការលើកឡើងរបស់ចៅក្រមនោះទេ។

គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែមេសា លើច្បាប់​ថ្មី​មួយ ដោយ​ទុកពេលឱ្យក្រុមហ៊ុន ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងការលក់អាជីវកម្ម TikTok នៅ​សហរដ្ឋអាមេរិក ឬប្រឈមមុខនឹងការហាមឃាត់ ប៉ុន្តេសេតវិមានបាននិយាយថា ខ្លួនចង់ឃើញ ByteDance បញ្ចប់​បញ្ហានេះដោយហេតុផលសន្តិសុខជាតិ ជាជាងការហាមឃាត់៕

អត្ថបទដែលជាប់ទាក់ទង