**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ទីបំផុត! ព្រះសង្ឃមួយអង្គ ដែលប្រើកាំបិតបុ័តតោកាប់ប្រហារលើយុវតីម្នាក់ ព្រោះរឿងស្នេហា ត្រូវនគរបាលចាប់ខ្លួនបានហើយ

ភ្នំពេញ៖ នៅទីបំផុតព្រះសង្ឃមួយអង្គដែលកាប់ប្រហារយុវតីម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ ពេលនេះត្រូវនគរបាលចាប់ខ្លួនបានហើយ ពោលគឺប្រើពេល១២ម៉ោង ក្រោយជនសង្ស័យព្យាយាមរត់គេចខ្លួនទៅកាន់ច្រកព្រំដែនប៉ោយប៉ែត-ក្លងលឿកប្រទេសថៃ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហឿន វាសនា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពប្រើកាំបិតបុ័តតោ កាប់ទៅលើជនរងគ្រោះឈ្មោះ សេង សេតម្ពរ ហៅកែវ អាយុ១៨ឆ្នាំ ជាច្រើនកាំបិត បណ្តាលឱ្យជនរងគ្រោះដាច់រយះក្បាលជាច្រើនកន្លែង ព្រមទាំងដាច់រយះចង្កាធ្ងន់ធ្ងរ និងដាច់រយះលើផ្ទៃបាតដៃ កំពុងសង្គ្រោះបន្ទាន់មន្ទីរពេទ្យព្រះអង្គឌួង។ ដោយឡែកចំពោះវត្ថុតាងចាប់យកបានរួមមាន៖ ទូរសព្ទដៃ០១គ្រឿង ម៉ាកIPHONE ពណ៌ស (ជារបស់ជនរងគ្រោះ)

គួររម្លឹកថា នៅថ្ងៃទី១៧សីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៥ៈ៣០នាទីទៀបភ្លឺ នៅចំណុចក្នុងវត្តថាន់ ផ្លូវព្រះនរោត្តម ស្ថិតនៅក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីឃាតកម្ម(ប្រើកាំបិតបុ័ងតោកាប់) បង្កឡើងដោយជនសង្ស័យ កាប់ទៅលើជនរងគ្រោះបណ្តាលឱ្យជនរងគ្រោះដេកដួលក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះរួច ជនសង្ស័យក៏បានយកទូរសព្ទដៃរបស់ជនរងគ្រោះ០១គ្រឿង ម៉ាក IPHONE ពណ៌-ស ហើយគេចខ្លួនបាត់ស្រមោលតែម្ដង។

ភ្លាមៗ ក្រោយទទួលបានដមណឹងខាងលើនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជារកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវរហូតដឹងថា ជនសង្ស័យបានទៅសម្ងំលាក់ខ្លួននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដោយមានកិច្ចហសការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនាយកដ្ឋានច្រកទ្វារទី១ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៧ៈ៣០នាទីថ្ងៃដដែលទើបចាប់ឃាត់ខ្លួនបជនសង្ស័យបាននៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងបន្តថា បន្ទាប់ពីចាប់ឃាត់ខ្លួនព្រះសង្ឃឃាតករួច អាជ្ញាធរបានយកទៅផ្សឹកនៅវត្តបាលិលេយ្យ រួចទើបបញ្ជូនបន្តមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនជនជាប់ចោទទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង