**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

សមិទ្ធផលលេចធ្លោសំខាន់ៗ ៦ចំណុច ដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានក្នុងរយៈពេល ១ឆ្នាំ

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈវេទិការសារព័ត៌មានលើកទី៤ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញនូវសមិទ្ធផលលេចធ្លោ៦ចំណុចសំខាន់ៗ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចបានក្នុងរយៈពេលមួយឆ្នាំនេះ ក្រោយបង្កើតរាជរដ្ឋាភិបាលដឹកនាំដោយយុវជនបន្តវេន។

ឯកឧត្ដម ប៉ែន បូណា បានគូសបញ្ជាក់ និងពន្យល់ចំណុចនីមួយៗយ៉ាងសង្ខេប ប៉ុន្ដែលម្អិតអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេលមួយឆ្នាំគត់នេះ។ សមិទ្ធផលលេចធ្លោចំនួន៦ចំណុច ដែលត្រូវបានបង្ហាញដោយប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនោះរួមមាន៖

+សមិទ្ធផលលេចធ្លោទី១៖ ការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ៖ ហេតុអ្វីបានជាសន្តិភាព និងស្ថិរភាពនយោបាយនៅតែជាសមិទ្ធផលធំដំបូងគេដែលត្រូវរំលេច? ពីព្រោះសន្តិភាព និងស្ថិរភាពនយោបាយនេះបើបាត់បង់ហើយ មិនអាចនិយាយអំពីសមិទ្ធផលអ្វីបានទាំងអស់។ តម្លៃលេចធ្លោនៃព្រឹត្តិការណ៍នេះនៅត្រង់ គឺជាការផ្ទេរអំណាចដោយសន្តិវិធី ដោយរក្សាបានទាំងស្រុងនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ និងជាការផ្ទេរអំណាចពីជំនាន់រាមច្បងទៅឲ្យយុវជនជាលក្ខណៈទ្រង់ទ្រាយធំ ជាសំណុំតែម្តង ដែលព្រឹត្តិការណ៍បែបនេះ កម្រកើតមានណាស់នៅលើពិភពលោកនេះ។

+សមិទ្ធផលលេចធ្លោទី២៖ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិសាសន៍នីមួយៗ។ ដូច្នេះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលះបង់ខ្ពស់ណាស់ និងបង្កើតបានស្នាដៃធំធេងណាស់ ក្នុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ជំហរដាច់ខាត ម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ថ្នាក់ដឹកនាំដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ យើងទាំងអស់គ្នា បានឮជាញឹកញាប់ចេញពីឥស្សរជនថ្នាក់ដឹកនាំទាំងពីរ គឺមិនយកអធិបតេយ្យភាពជាតិទៅដោះដូរជាមួយជំនួយបរទេស ឬភាពអនុគ្រោះណាមួយជាដាច់ខាត ហើយមិនអនុញ្ញាតឲ្យបាត់បង់ដីសូម្បីមួយមីល្លីម៉ែត្រឡើយ។

+សមិទ្ធផលលេចធ្លោទី៣៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសចូលរួមអបអរសាទរយ៉ាងកងរំពង គគ្រឹកគគ្រេង មិនធ្លាប់មាន។ ព្រែកជីកនេះ នឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលមិនត្រឹមតែកម្ពុជាខ្លួនឯងទេ ដែលត្រូវចារទុកក្នុងទំព័រក្រាំងមាសរបស់ខ្លួន សម្រាប់កូនខ្មែរតជំនាន់ទៅមុខទៀតប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល ក៏ត្រូវកត់ត្រាទុកនូវសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាដែរ។

+សមិទ្ធផលលេចធ្លោទី៤៖ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ទី១.ការផ្តល់សេវាសុខាភិបាល ឈានទៅរកការគ្របដណ្តប់ជាសាកល, ទី២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេសទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលក្នុងមួយខែ, ទី៣.ពង្រឹងកម្មវិធីជាតិជំនួយសង្គម, ទី៤.យុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ទី៥.លើកស្ទួយផលិតកម្មកសិកម្ម, រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល ប្រកាសឱ្យអនុវត្តនៅថ្ងៃទី២០ វិច្ឆិកា ២០២៣។

+សមិទ្ធផលលេចធ្លោទី៥៖ វិធានការគន្លឹះទាំង៥ រួមមាន វិធានការគន្លឹះទី១.កំណែទម្រង់រដ្ឋបាលសាធារណៈ, វិធានការគន្លឹះទី២.កំណែទម្រង់វិស័យអប់រំ, វិធានការគន្លឹះទី៣.កំណែទម្រង់វិស័យសុខាភិបាល, វិធានការគន្លឹះទី៤.លើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព, វិធានការគន្លឹះទី៥.កំណែទម្រង់យុត្តិធម៌។

+សមិទ្ធផលលេចធ្លោទី៦៖ សម្តេចធិបតីជានាយករដ្ឋមន្ត្រី ជារបស់ប្រជាពលរដ្ឋខ្មែរ សកម្មភាពដ៏សំខាន់មួយរបស់សម្តេច គឺការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ពិធីសំណេះសំណាល សួរសុខទុក្ខ មានទាំងការចុះជួបដោយមានការរៀបចំជាផ្លូវការ និងការចុះជួបដោយស្ងាត់ៗ ដោយមិនបានប្រាប់ជាមុន។ បើសរុបរយៈពេលពេញមួយឆ្នាំនេះ សម្តេចធិបតីបានចុះជួបប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅគ្រប់ទិសទីសរុបជាង១៥០ លើកពោលគឺស្ទើរតែ ៥០% នៃពេលវេលាមួយឆ្នាំ។ នេះមិនទាន់រាប់បញ្ចូលការជួប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមផងទេ។ ដូច្នេះ តាមរយៈទិនន័យនេះ អាចសន្និដ្ឋានបានថា នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំដែលចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ដែលកម្រមានមេដឹកនាំណាក្នុងពិភពលោកអាចធ្វើបាន ៕

អត្ថបទដែលជាប់ទាក់ទង