**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ខ្ញុំក៏ជាពលរដ្ឋខ្មែរម្នាក់ដែលចង់បម្រើជាតិដែរ តែពួកជ្រុលនិយមបែរចោទថា «ខ្ញុំលក់ឧត្តមគតិ»ទៅវិញ

ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រតិកម្មចំពោះ ក្រុមជ្រុលនិយមក្រៅប្រទេស ឯកឧត្ដមក៏ជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលចង់បម្រើជាតិដែរ តែបែរជាពួកជ្រុលនិយចោទថា «ក្បត់ជាតិ លក់ក្បាល» ទៅវិញ។

ក្នុងសន្និសីទបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា «ពួកគេចោទរាជរដ្ឋាភិបាល ចោទមនុស្សដូចខ្ញុំ និងឯកឧត្តម ប៉ែន បូណា (ថា) មនុស្សក្បត់ជាតិ លក់ក្បាល លក់ខ្លួន បម្រើតែប្រយោជន៍បរទេស ជួនកាលគេចោទថា “បម្រើវៀតណាម” ជួនកាលគេចោទថា “បម្រើចិន” ស្រេចតែអំពើចិត្តរបស់ពួកគេ»។

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បន្តថា «មើលភ្នែកខ្ញុំឱ្យមែនទែន ខ្ញុំក៏ជាពលរដ្ឋម្នាក់ដែរ ខ្ញុំរស់នៅបរទេស៣០ឆ្នាំ ធ្វើការឱ្យបរទេស៣០ឆ្នាំក្នុងវិទ្យុបារាំងអន្តរជាតិ ធ្វើការឱ្យបរទេសដើម្បីបម្រើប្រយោជន៍ខ្មែរ ផ្សព្វផ្សាយព័ត៌មានដើម្បីបម្រើផលប្រយោជន៍ខ្មែរ តែបែរជាពួកជ្រុលនិយមទាំងនោះមកជេរថា ខ្ញុំលក់ឧត្តមគតិ ក្បត់ជាតិ អត់មានសិទ្ធិឈរនៅខាងអ្នកជាតិនិយម ឬអ្នកស្នេហាជាតិ»។

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងទៀតថា ចំពោះពួកជ្រុលនិយម ប្រជានិយមទាំងនោះ កាលណាមានមនុស្សនៅខាងពួកគេ គេចាត់ទុកថាជាអ្នកជាតិនិយម រីឯអ្នកមិននៅខាងពួកគេ គេចាត់ទុកថា សុទ្ធសឹងជាអ្នកក្បត់ជាតិ តួយ៉ាងដូចជាឯកឧត្ដម ប៉ែន បូណា និងរូបឯកឧត្ដមផ្ទាល់ គឺត្រូវបានគេចោទថា «ជាមនុស្សក្បត់ជាតិ លក់ក្បាល លក់ខ្លួន» ដោយសារមិនជ្រើសរើស នៅជាមួយពួកជ្រុលនិយមទាំងនោះ ៕

អត្ថបទដែលជាប់ទាក់ទង