**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ត្រៀមផ្តល់ប្រឹក្សាដល់កូនស្រី ជានាយករដ្ឋមន្ត្រីថៃថ្មី ចំពេលមានកិច្ចការដ៏លំបាក

បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ដំបូន្មានដល់កូនស្រីរបស់លោក គឺលោកស្រី ផែតងតាន ដែលក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃនឹងប្រឈមមុខនឹង ការងារដ៏លំបាក ប៉ុន្តែដោយភាពរាបសារដែលគាត់ជឿថា នឹងទទួលបានការគាំទ្រពីមនុស្សគ្រប់គ្នា

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកថាក់ស៊ីនបាននិយាយអំពី ការគាំទ្ររបស់លោកចំពោះកូនពៅ ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេ របស់ប្រទេសកាលពីថ្ងៃអាទិត្យ ខណៈដែលលោកស្រីបានទទួលការ យល់ព្រមពីព្រះមហាក្សត្រជាផ្លូវការ សម្រាប់តំណែងនាយករដ្ឋមន្ត្រី។

លោក ថាក់ស៊ីន បាននិយាយថា “នាងដឹងថានាងនឹងនឿយហត់ ត្រូវតែលះបង់ខ្លួនឯង ហើយត្រូវតែមានកិច្ចសហការពីគ្រប់ភាគី… កាលពីមុន ខ្ញុំបានឈរនៅមុខនាង ហើយនាងនៅពីក្រោយខ្ញុំ។ ថ្ងៃនេះនាងឈរនៅពីមុខខ្ញុំ ហើយខ្ញុំនៅខាងក្រោយ” ។

គាត់បាននិយាយថា លោកស្រី ផែតងតាន អាចទូរស័ព្ទទៅគាត់ដើម្បីសុំយោបល់ របស់គាត់លើគ្រប់បញ្ហា ប៉ុន្តែគាត់នឹងមិនផ្តល់ការគាំទ្រ ផ្នែកនយោបាយណាមួយដល់គាត់ទេ ពីព្រោះ “ខ្ញុំចាស់ហើយ។ ឥឡូវនេះខ្ញុំមានអាយុ ៧៥ ឆ្នាំហើយ” ។

លោក ថាក់ស៊ីន បាននិយាយថា លោកនឹងគ្មានអ្វីពាក់ព័ន្ធនឹង ការបង្កើតគណៈរដ្ឋមន្ត្រីថ្មីនោះទេ។ លោកថា បញ្ហានេះជាការទទួលខុសត្រូវ របស់លោកនាយករដ្ឋមន្ត្រី។
លោកស្រី ផែតងតាន បាននិយាយថា លោកស្រីនឹងស្វែងរកដំបូន្មានពីលោកថាក់ស៊ីន ដរាបណាវាសមរម្យដើម្បីធ្វើដូច្នេះ ហើយនឹងមិននាំឱ្យមាន បញ្ហាផ្លូវច្បាប់ណាមួយឡើយ។

លោកស្រីបាននិយាយថា “ការងារដ៏ធំនេះមិនអាចសម្រេច បានដោយមនុស្សតែម្នាក់ទេ ដូច្នេះខ្ញុំត្រូវតែស្វែងរកដំបូន្មាន ពីអ្នកដែលមានបទពិសោធន៍ទាំងអស់ ដើម្បីឲ្យការឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីមានអត្ថន័យ និងអាចអនុវត្តគោលនយោបាយឲ្យ បានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីផលប្រយោជន៍ជាតិ” ៕

អត្ថបទដែលជាប់ទាក់ទង