ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបពិភាក្សាការងារជាមួយស្ថានទូតវៀតណាមប្រចាំកម្ពុជា
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជំនួបពិភាក្សាការងារ រវាងឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់(SOM) និង ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១៣ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។