អភិបាលខេត្តឧត្តរមានជ័យ អរគុណចំពោះក្រុមការងារបច្ចេកទេស ដែលបានឆ្លើយតបបានយ៉ាងឆាប់រហ័សក្នុងការសាងសង់ទំនប់បង្ហៀរទឹក ដើម្បីទប់ទឹកប្រើប្រាស់សម្រាប់កងកម្លាំងឈរជើងការពារព្រំដែន
ភ្នំពេញ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអរគុណចំពោះក្រុមការងារបច្ចេកទេស ដែលបានឆ្លើយតបបានយ៉ាងឆាប់រហ័សក្នុងការសាងសង់ទំនប់បង្ហៀរទឹក ដើម្បីទប់ទឹកប្រើប្រាស់សម្រាប់កងកម្លាំងឈរជើងការពារព្រំដែន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា “ ខ្ញុំសូមអរគុណចំពោះក្រុមការងារបច្ចេកទេស ដឹកនាំដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ដែលបានឆ្លើយតបបានយ៉ាងឆាប់រហ័សក្នុងការសាងសង់ទំនប់បង្ហៀរទឹក ដើម្បីទប់ទឹកប្រើប្រាស់សម្រាប់កងកម្លាំងឈរជើងការពារព្រំដែននៅចំណុចភ្នំ២០០ ស្ថិតក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ”។
សូមបញ្ជាក់ថា ទំនប់បង្ហៀរនេះត្រូវស្ថាបនាផ្លូវគ្រួសក្រហមប្រវែងប្រមាណ ៤០០ម៉ែត្រ ដែលជាការចូលរួមឧបត្ថម្ភពីសំណាក់មេៗបញ្ជាការ និងរដ្ឋបាលខេត្តឧត្តរមានជ័យ៕