**នាយករដ្ឋមន្ត្រីថៃ បដិសេធពីការជ្រៀតជ្រែក ក្នុងការដោះស្រាយជម្លោះដីធ្លីដ៏ល្បីចំនួនពីរ**បណ្ឌិត កៅ ថាច ចង់ឃើញសិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកផែនការសកម្មភាពការងារឆ្នាំ២០២៥ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា

រដ្ឋមន្ត្រីការបរទេសអាមេរិក មកដល់មជ្ឈិមបូព៌ាដើម្បីស្វែងរកបទឈប់បាញ់នៅតំបន់ហ្គាហ្សា

បរទេស៖ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុង Tel Aviv ដែលជាដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ដើម្បីជំរុញឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ប៉ុន្តែក្រុមហាម៉ាសបានលើកឡើងពីការសង្ស័យអំពីបេសកកម្មនេះ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោកបានមកដល់ ដោយចោទប្រកាន់អ៊ីស្រាអែលថា ធ្វើឲ្យបំផ្លាញការខិតខំប្រឹងប្រែងរបស់លោក។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបញ្ជាក់ថា ខ្លួនត្រូវឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទទួលខុសត្រូវចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួល ដោយពន្យារពេលកិច្ចព្រមព្រៀង និងឲ្យចំណាប់ខ្មាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាប្រឈមនឹងចំពោះការឈ្លានពានដែលប៉ាឡេស្ទីនកំពុងប្រឈម។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់បានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចលើកទី០៩ របស់លោកចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីខែតុលា លោក Blinken នឹងជួបជាមួយមេដឹកនាំអ៊ីស្រាអែលជាន់ខ្ពស់រួមទាំងលោក Netanyahu នៅថ្ងៃចន្ទ។ បន្ទាប់ចាកចេញពីអ៊ីស្រាអែល លោក Blinken នឹងបន្តដំណើរទៅកាន់អេហ្ស៊ីប។

មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក Biden បានប្រាប់អ្នកយកព័ត៌មានដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Tel Aviv ថា​ កិច្ចពិភាក្សាដើម្បីបង្កើតកិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា ពេលនេះបានឈានដល់ចំណុចរបត់ និងបានបន្ថែមថាយើង​គិត​ថា​នេះ​ជា​ពេល​វេលា​ដ៏​សំខាន់។

អត្ថបទដែលជាប់ទាក់ទង