**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តម សរ សុពុត្រា ប្តេជ្ញាចិត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ក្នុងខេត្តស្ទឹងត្រែង នៅចុងឆ្នាំនេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ឃ្វីនែត វ៉ង់ នាយិកាប្រចាំប្រទេស នៃអង្គការ ភ្លែនអន្តរជាតិ និងសហការី ស្តីពីនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការ និងពិនិត្យការអនុវត្តគម្រោងនៅខេត្តស្ទឹងត្រែង។

ក្នុងឱកាសនៃជំនួបលោកស្រី ឃ្វីនែត វ៉ង់ នាយិកាប្រចាំប្រទេស នៃអង្គការ ភ្លែនអន្តរជាតិ បានលើកឡើង ៥ចំណុច ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្ត ដូចខាងក្រោម៖

ទី១-ទឹកស្អាត និងអនាម័យ៖ សូមមានការជួយការសម្របសម្រួល និងពន្លឿនការសម្រេចបានស្ថានភាព ODF សម្រាប់ខេត្ត នៅចុងឆ្នាំ២០២៤ ដោយពិនិត្យឃើញថាតំបន់ដាច់ស្រយាលមួយចំនួនពុំទាន់មានបង្គន់ប្រើប្រាស់ ការចូលរួមរបស់មូលដ្ឋានពុំទាន់បានព្រមៗគ្នា។

ទី២-ការងារអប់រំមូលដ្ឋាន៖ កុមារនៅតាមតំបន់ឆ្ងាយៗភាគច្រើនរៀនបានត្រឹមថ្នាក់បឋមសិក្សា ឬអាចទៅមធ្យមសិក្សាបឋមភូមិ តែពុំមានចប់ថ្នាក់ទី៩ ធ្វើឱ្យអត្រានៃការបោះបង់ការសិក្សាក្នុងកម្រិតខ្ពស់ត្រឹមមធ្យមសិក្សាបឋមភូមិ។ ករណីនេះត្រូវជំរុញ លើកទឹកចិត្ត និងគាំទ្ររដ្ឋបាលមូលដ្ឋានក្នុងការដាក់គម្រោងថវិកា និងធនធានដើម្បីកែលម្អគុណភាពនៃការអប់រំ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងលើកទឹកចិត្តគ្រួសារ និងយុវជនក្រៅសាលាឱ្យចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

ទី៣-ការរៀបការលឿនមុនអាយុ១៥ឆ្នាំ៖ នៅមានបញ្ហានេះកើតឡើង ដែលគ្រប់អ្នកពាក់ព័ន្ធទាំងអស់គួរតែចាត់វិធានការរួមគ្នាដើម្បីអប់រំ និងធ្វើសកម្មភាពឈានទៅលុបបំបាត់ការរៀបការលើកុមារមុនអាយុកំណត់។ រដ្ឋបាលមូលដ្ឋានគួរមានផែនការសកម្មភាពច្បាស់លាស់ដើម្បីរួមចំណែកនូវធនធាន និងថវិកាដែលបានបែងចែកក្នុងគម្រោងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគ ព្រមទាំងមានការណែនាំសម្រាប់ការពារការរៀបអាពាហ៍ពិពាហ៍របស់កុមារមុនវ័យ និងការមានផ្ទៃពោះក្នុងវ័យជំទង់។

ទី៤-ផ្នែកសុខាភិបាលអំពីអាហារូបត្ថម្ភ និងសន្តិសុខស្បៀង (គុណភាពនិងសុវត្ថិភាពស្បៀង)៖ សូមមានការពង្រឹងតួនាទី ភារកិច្ចរបស់ក្រុមការងារថ្នាក់ខេត្តស្តីពីសន្តិសុខស្បៀងអាហារ អាហារូបត្ថម្ភ និងអនាម័យសុខភាព ដើម្បីបញ្ចូលក្នុងរួមចំណែកអន្តរាគមន៍ដ៏ល្អនៃគម្រោងលើកកម្ពស់ការចាប់ផ្តើមគិតគូរពីសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗ។ លើសពីនេះទៀត សូមមានការលើកទឹកចិត្តរដ្ឋបាលក្រុង ស្រុកឱ្យដាក់បញ្ចូលគម្រោងសកម្មភាពអនាម័យសុខភាព និងអាហារូបត្ថម្ភនៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួនទាំងនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ដូចមានក្នុងគោលការណ៍ និងបទដ្ឋានគតិយុត្តស្រាប់។

ទី៥-ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកាន់តែច្រើនទៅនឹងគណៈកម្មាធិការ គ.ក.ស.ក និងកិច្ចការនារីខេត្ត៖ តាមរយៈលើកកម្ពស់ការចូលរួម និងការចូលរួមរបស់យុវជនក្នុងការសម្រេចចិត្ត ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់កុមារ និងយុវវ័យ។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន HOT News Asia នាថ្ងៃទី១៩ សីហានេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានស្វាគមន៍ និងទទួលយកការស្នើសុំរបស់អង្គការ ភ្លែនអន្តរជាតិ ដើម្បីអនុវត្ត ហើយធ្វើការជំរុញឱ្យការងារនេះបានលឿន និងប្តេជ្ញាចិត្តបញ្ចប់នៅចុងឆ្នាំនេះ ដើម្បីឱ្យខេត្តរបស់យើង ជាខេត្តដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ៕

អត្ថបទដែលជាប់ទាក់ទង