ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការ CLV-DTA
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងទាំងអស់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចែករំលែកនូវឯកសារពាក់ព័ន្ធនឹងគម្រោងព្រែកជីក និងកិច្ចសហប្រតិបត្តិការ CLV-DTA ព្រមទាំងបានសំណូមពរដល់មន្រ្តីទាំងអស់ ជួយផ្សព្វផ្សាយឯកសារខាងលើតាមបណ្តាញសង្គមរបស់ខ្លួនរៀងៗខ្លួន ៕