ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអន្តរក្រសួង ស្ដីពីពេលវេលា និងបែបបទនៃការបញ្ជូនព័ត៌មានអត្រានុកូលដ្ឋាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអន្តរក្រសួង ស្ដីពីពេលវេលា និងបែបបទនៃការបញ្ជូនព័ត៌មានអត្រានុកូលដ្ឋាន។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញដែលពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងអង្គការ Vital Strategies តំណាងអង្គការ GHAI និងតំណាង UNHCR ផងដែរ ៕