មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥៣ ដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរលេខ៥៣ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ នាយទាហាន ចំណុះទីបញ្ជាការកងពល ចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ អង្គភាពកងអនុសេនាធំស៊ើបការណ៍ កងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិអូរថ្មី ឃុំពេជ្យចិន្តា ស្រុកកំរៀង ខេត្តបាត់ដំបង។
ឧត្តមសេនីយ៍ត្រី កែវ សេងលន បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗ និងបានថ្លែងការកោតសរសើរដល់អង្គភាពទ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ក្នុងនោះដែរ លោកមេបញ្ជាការ បានដាក់ផែនការ ឱ្យគ្រប់អង្គភាព ធ្វើការដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីចំណុចខ្លាំងខ្សោយ និងបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាកសាងក្នុងអង្គភាព៕