**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក

ក្រសួងការបរទេសចិនឆ្លើយតបនឹងរឿងដែលហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកXianbin ថាប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងខ្លាំងក្លានិងម៉ឺងម៉ាត់ !

ថ្ងៃទី ១៩ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី ១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីនបានបំពានចូលថ្មប៉ប្រះទឹកXianbin តើភាគីចិនមានអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ ?
លោកស្រី Mao Ning បានថ្លែងថា នៅថ្ងៃទី ១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកXianbin នៃប្រជុំកោះ Nansha ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ថែមទាំងមិនអើពើពីការដាស់តឿននិងការព្រមានរបស់នាវាឆ្មាំសមុទ្រ ហើយមានចេតនាបើកបំបុកនាវាអនុវត្តច្បាប់របស់ឆ្មាំសមុទ្រចិន ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះករណីនាវាបុកគ្នា ។ អនុលោមតាមច្បាប់ចិននិងច្បាប់អន្តរជាតិ ឆ្មាំសមុទ្រចិនបានចាត់វិធានការដ៏ចាបាច់ ចំណាត់ការរបស់ចិនគឺសមហេតុផល ប្រកបដោយភាពជំនាញនិងស្របច្បាប់ ។
លោកស្រី Mao Ning បានគូសបញ្ជាក់ថា ថ្មប៉ប្រះទឹកXianbinជាចំណែកមួយនៃប្រជុំកោះ Nansha ដែលជាទឹកដីមានស្រាប់របស់ប្រទេសចិននិងជាថ្មប៉ប្រះទឹកគ្មានមនុស្សរស់នៅ ។ ភាគីហ្វីលីពីនចាត់បញ្ជូននាវាឆ្មាំសមុទ្រឱ្យបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកXianbin ប៉ុនប៉ងដឹកជញ្ជូនសម្ភារៈឱ្យនាវាឆ្មាំសមុទ្រហ្វីលីពីនដែលឈរចោលនៅក្បែរថ្មប៉ប្រះទឹកXianbin ដើម្បីសម្រេចបាននូវការស្ថិតនៅក្នុងរយៈពេលយូរ ។ ទង្វើរបស់ហ្វីលីពីនបែបនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិប្បតេយ្យភាពចិន បានល្មើសយ៉ាងធ្ងន់ធ្ងរនូវការកំណត់នៃសេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង បានបំផ្លាញដល់សន្តិភាពនិងសន្តិសុខនៃសមុទ្រចិនខាងត្បូង ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿននេះ ហើយនឹងបន្តចាត់វិធានការយ៉ាងខ្លាំងក្លានិងម៉ឺងម៉ាត់ ដើម្បីគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ក៏ដូចជាគាំពារភាពម៉ឺងម៉ាត់នៃសេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង