រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំពិនិត្យ និងផ្តល់យោបល់លេីក្របខ័ណ្ឌគាំទ្រសម្រាប់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានប្រជុំពិនិត្យនិងផ្តល់យោបល់លេីក្របខ័ណ្ឌគាំទ្រសម្រាប់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានទទួលស្តាប់ការធ្វេីបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារចាំបាច់ត្រូវធ្វើការសិក្សានិងយល់ពីការងារនេះឱ្យបានច្បាស់លាស់ បូករួមការគិតគូរពី ទីតាំង ហេដ្ឋារចនាសម្ព័ន្ធ ទំហំផលិតកម្ម ការដឹកជញ្ជូន និងចំណាយផ្សេងៗ ដេីម្បីអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕