ប្រជាពលរដ្ឋងាយរងគ្រោះ និងមានពិការភាព ១គ្រួសារ ឃុំឈើទាល បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំលោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាស្រុកបាណន់ និងសហការី បាននាំយកអណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាស្រុកផ្តល់ជូនគ្រួសារក្រីក្រ លោកស្រី សាស រី អាយុ ៧៤ ឆ្នាំ មានពិការភាពដោយជំងឺ មានបន្ទុកគ្រួសារ ចំនួន ៧នាក់ ស្រី ៤នាក់ ស្ថិតនៅភូមិអន្លក់កោង ឃុំឈើទាល ស្រុកបាណន់។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ស្រេង សុខា បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ រទេះជនពិការ ១គ្រឿង ,អង្ករ ១ការ៉ុង, មី១កេស ,ទឹកបរិសុទ្ធ ១កេស ,ត្រីខ ១យូរ ,ទឹកស៊ីអ៊ីវ ១យូរ,ទឹកត្រី ១យូរ , និងថវិកា ១០ម៉ឺនរៀលផងដែរ៕