ឧត្តមមន្ត្រីអាស៊ានកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Andrew Herrup ឧបការីរង រដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ាននៃកម្ពុជា បានទទួលជួបលោក Andrew Herrup ឧបការីរង រដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិក (ស.រ.អា.) នៅទីក្រុង ហ្លួងព្រះបាង ប្រទេសឡាវ។
កិច្ចប្រជុំបានពិភាក្សាអំពីវិស័យកិច្ចសហប្រតិបត្តិការ ដែល មាន សក្ដានុពល ក្រោម ភាព ជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ អាស៊ាន-ស.រ.អា. និង អាទិភាព របស់ កម្ពុជា ក្នុង ឋានៈជា ប្រទេស សម្របសម្រួល ទំនាក់ទំនង ដៃគូសន្ទនា អាស៊ាន-ស.រ.អា. (២០២៤-២០២៧)។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមផងដែរ៕