**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យនវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់វិស័យដីធ្លី និងពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ រហូតបន្តដល់សម្តេចធិបតី វិស័យដីធ្លីត្រូវបានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ និងត្រូវបានពន្លឿននីតិវិធីផ្សេងៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានលឿន។

ឯកឧត្ដមបានថ្លែងទៅកាន់ប្រជាពលរដ្ឋបែបនេះ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកដងទង់។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានលើកឡើងទៀតថា អស់កាលជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់មិនមានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែង ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លី មិនអស់សក្តានុពលនៃដី ហើយដោយសារប្រទេសជាតិបានកើតមានសង្គ្រាមជាបន្តបន្ទាប់ ដែលបង្ខំឱ្យប្រជាពលរដ្ឋ ត្រូវរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ ជាក់ស្តែងជំនាន់ ប៉ុល ពត កម្មសិទ្ធិលើដីធ្លីទាំងអស់ត្រូវបានដកហូត និងដាក់បញ្ចូលជាកម្មសិទ្ធិសមូហភាព។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ។ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងមនសិកាស្នេហាជាតិមាតុភូមិ និងការស្រលាញ់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញការអនុម័តច្បាប់ភូមិបាល ឆ្នាំ២០០១ និងបានចេញលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី ទាំងដីរបស់រដ្ឋ ដីឯកជន ដីវត្តអារាម និងដីសហគមន៍ជនជាតិដើមភាគតិច ជាដើម។

បន្ទាប់ពីមានគោលការណ៍ច្បាប់គ្រប់គ្រាន់ហើយរាជរដ្ឋាភិបាល បានជំរុញការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១បប ដែលជាលទ្ធផល គិតតាំងពីពេលចាប់ផ្តើមរហូតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិនៅទូទាំងប្រទេសសម្រេចបានប្រមាណ ៩៧,២% ធៀបនឹងក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ស្រុកដងទង់មានចំនួន ១០ឃុំ ស្មើនឹង ៥៤ភូមិ ហើយបានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់ពីឆ្នាំ២០០៩ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ ប្រកាសតំបន់វិនិច្ឆ័យ និងវាស់វែងប្រមូលទិន្នន័យបញ្ចប់ទាំងស្រុង ទាំង ៥៤ភូមិ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៧៥,៤២៤ក្បាលដី ក្នុងនោះមានការចែកបណ្ណរួចរាល់ជូនប្រជាពលរដ្ឋ បានចំនួន ៤០ភូមិ ស្មើនឹង ៥០,៩១០ក្បាលដី(ស្មើ ៦៧,៥០%) កំពុងដំណើការបិទផ្សាយមិនទាន់ចប់ ត្រៀមចែកបណ្ណពេលបន្តបន្ទាប់ទៀតមានចំនួន ០៥ភូមិ ស្មើ ១១,៤១៧ក្បាលដី(ស្មើ១៥,១៤%) ភូមិកំពុងដំណើរការពិនិត្យសម្អាតទិន្នន័យមិនទាន់បិទផ្សាយចំនួន ០៩ភូមិ ស្មើនឹង ១៥,៣៦៩ក្បាលដី (ស្មើ១៧,៣៧%)។

ការចែកបណ្ណក្នុងថ្ងៃនេះ មាន ១ភូមិ គឺភីមិបើន មានក្បាលដីចំនួន ២,២៧៥ក្បាលដី និងបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ២៦ភូមិ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនពលរដ្ឋ សរុបមានចំនួន ៧,១៤៤បណ្ណ៕

អត្ថបទដែលជាប់ទាក់ទង