**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព នៃការរៀបចំប្រព័ន្ធគន្លងអប់រំ នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធគន្លងអប់រំនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ។

មុនឈានចូលដល់កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ អង្គប្រជុំបានពិនិត្យលើរបាយការណ៍ជារួមស្តីពីប្រព័ន្ធគន្លងអប់រំសម្រាប់កម្ពុជា ដែលផ្ដោតលើ ទី១. បរិបទប្រទេស និងបញ្ហាប្រឈមក្នុងបរិបទអប់រំនៅកម្ពុជា និង ទី២. ជម្រើសគន្លងអប់រំនៅកម្ពុជា។

ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងសង្គមសេដ្ឋកិច្ចឌីជីថលទាមទារឱ្យមានការរៀបចំប្រព័ន្ធគន្លងអប់រំមួយច្បាស់លាស់ ដើម្បីពង្រឹងគុណភាពអប់រំ និងផ្សារភ្ជាប់ទៅនឹងការអប់រំនៅឧត្តមសិក្សា ជាពិសេសទីផ្សារការងារ។ គោលបំណងនៃការរៀបចំគន្លងអប់រំ គឺ (១). ដើម្បីរៀបចំតម្រង់ទិសសិស្សតាមសមត្ថភាព និងចំណង់ចំណូលចិត្តពីថ្នាក់បឋមសិក្សាមក និងតាមភូមិសិក្សានីមួយៗ (២). បង្កើតយន្តការកាត់បន្ថយអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សា តាមរយៈការផ្សារភ្ជាប់ការអប់រំចំណេះទូទៅទៅនឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (៣). រៀបចំឱ្យមានផ្ទាល់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្រិតមធ្យមសិក្សា ដើម្បីបង្កើន ការចូលរៀនជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឧត្តមសិក្សា និង (៤). កំណត់ការវិនិយោគតាមស្ថានភាព ឬប្រភេទសាលារៀន។

ដើម្បីផ្តល់នូវជម្រើសត្រឹមត្រូវ និងកែលម្អប្រព័ន្ធគន្លងអប់រំប្រកបដោយប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គភាពនីមួយៗ ពិនិត្យមើលឡើងវិញដើម្បីចូលរួមកែលម្អ ត្រូវផ្តល់ធាតុចូលបន្ថែមដោយសរសេរជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យមានភាពច្បាស់លាស់ ហើយពាក់ព័ន្ធនឹងការសិក្សាគន្លងអប់រំសូមផ្ដល់ជាទិន្នន័យក្នុង ១ឆ្នាំ ដោយត្រូវញែកឱ្យដាច់នូវចំនួនសិស្សដែលនឹងចូលរៀនកម្រិតឧត្តមសិក្សា ជំនាញវិជ្ជាជីវៈ ឬចូលរៀនស្ទែមជាដើម ដើម្បីអំណោយផលដល់ការពិនិត្យ និងវាយតម្លៃ ក៏ដូចជាបានផ្តល់អនុសាសន៍ឱ្យក្រុមការងារជំនាញ បន្តសិក្សាបន្ថែមលើប្រព័ន្ធគន្លងអប់រំប្រទេសសិង្ហបុរីដើម្បីជាគំរូ និងលម្អិតលើចំណុចខ្លាំង និងខ្សោយ នៃជម្រើសនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង