**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា

កម្ពុជា-រុស្ស៊ី ប្ដេជ្ញារួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យយោធា ដើម្បីធានាសន្តិភាព និងសន្ដិសុខ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរនាវីឯក VITALY LUCHSHEV នាយការិយាល័យអនុព័ន្ធយោធា សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ១០២៤ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោកវរនាវីឯក Vitaly LUCHSHEV បានជម្រាបជូនឯកឧត្តម អគ្គមេបញ្ជាការ អំពីសកម្មភាពមួយចំនួនដែលរូបលោកបានមកបំពេញបេសកកម្មនៅកម្ពុជាក្នុងរយៈពេល ៣ឆ្នាំ ជាពិសេសកិច្ចខិតខំប្រឹងប្រែងនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

លោកវរនាវីឯក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយបានបើកប្រទេសឡើងវិញ និងបានធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យ។

លោកវរនាវីឯក VITALY LUCHSHEV បានបញ្ជាក់ថា បច្ចុប្បន្នទោះបីរុស្ស៊ីប្រឈមនឹងសង្គ្រាមទប់ទល់ជាមួយបណ្តាប្រទេសលោកខាងលិច តាមរយៈការប្រើប្រាស់កម្លាំងអ៊ុយក្រែនក៏ដោយ ក៏រុស្ស៊ីនៅតែត្រៀមខ្លួនបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលជាមិត្តយូរអង្វែង ដើម្បីការពារសន្តិភាព និងសន្តិសុខជាតិ។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-រុស្ស៊ី នៅក្នុងរយៈពេល៦៨ឆ្នាំមកនេះ និងបានថ្លែងអំណរគុណដល់រុស្ស៊ី ដែលបានជួយគាំទ្រ និងជួយជ្រោមជ្រែងប្រទេសកម្ពុជាលើគ្រប់វិស័យក្នុងកាលៈទេសៈលំបាក បន្ទាប់ពីកម្ពុជារំដោះរួចចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តមក បានកោតសរសើរដល់អនុព័ន្ធយោធារុស្ស៊ី ដែលបានខិតខំបំពេញបេសកកម្មការងារ និងទទួលសមិទ្ធផលយ៉ាងច្រើននៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ ហើយឯកឧត្តមសង្ឃឹមថា អនុព័ន្ធយោធារុស្ស៊ីថ្មី នឹងបន្តបេសកកម្មនេះឲ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀត។

ឯកឧត្តម បានសំណូមពរដល់ប្រទេសរុស្ស៊ី ឲ្យបន្តជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងការផ្លាស់ប្ដូរទស្សនកិច្ចនៃបណ្តាប្រភេទទ័ព និងការជួយកសាងសាលានាយទាហានរថក្រោះ ដើម្បីកម្ពុជាអាចធ្វើការបណ្ដុះបណ្ដាលដោយខ្លួនឯងនៅនឹងកន្លែង។

ជាមួយនេះ ឯកឧត្តម ក៏បានស្នើដល់រុស្ស៊ីបន្តកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន បន្ថែមលើសនេះគឺកិច្ចការមនុស្សធម៌ កិច្ចការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការចូលចតនាវា និងកិច្ចសហប្រតិបត្តិការបណ្ដាប្រភេទទ័ព៕

អត្ថបទដែលជាប់ទាក់ទង