**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

អភិបាលខេត្តកែប៖ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងទូទាំងខេត្តកែប មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ថ្លែងបែបនេះខណៈ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអធិបតីភាពក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមក្នុងខេត្តកែបជូនដល់ព្រះសង្ឃ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ យុវជន សិស្សនិស្សិតប្រមាណជាង៤០០អង្គ/នាក់ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកែប។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានជំរុញដល់មន្ដ្រីរាជការ ត្រូវបន្ដចូលរួមថែរក្សាសុខសន្ដិភាព និងគាំទ្រដល់ការអភិវឌ្ឍនានា ដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំអនុវត្តក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិមាតុភូមិ និងការពារបូរណភាពទឹកដី។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពទាំងអស់ ត្រូវផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងសមិទ្ធផលនៃការអភិវឌ្ឍន៍ ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលនិតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំជាពិសេសត្រូវផ្សព្វផ្សាយ និងពន្យល់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់ នឹងត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ CLV-DTA នេះ។

លើសពីនេះ ត្រូវទប់ស្កាត់ជាបន្ទាន់នូវរាល់អំពើឧបាយកលអាក្រក់ ដែលមានលក្ខណៈញុះញុង អុចអាល បំបែកបំបាក់ បង្កអសន្តិសុខ បំផ្លាញ់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងណែនាំកុំឲ្យប្រជាពលរដ្ឋលង់ជឿតាមការឃោសនា ញុះញង់ បោកបញ្ឆោតបំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងបង្កើតសកម្មភាពកុបកម្ម និងចលនានានាតាមគ្រប់រូបភាព ដើម្បីបង្កើតជាបដិវត្តពណ៌ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបន្តថា ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនដល់ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលខ្លួនរស់នៅ និងមូលដ្ឋានដែលជាដែនសមត្ថកិច្ចរបស់ខ្លួនទទួលខុសត្រូវ។ ដូច្នេះយើងទាំងអស់គ្នា មិនត្រូវអនុញ្ញាតឱ្យជនណា ក្រុមបក្ខពួកណា ដែលមានចេតនាបំផ្លាញ់នូវភាពរីកចម្រើន ការអភិវឌ្ឍ ភាពសុខដុមរមនារបស់សង្គមជាតិ និងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬបង្កើតបដិវត្តពណ៌លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបាននោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង