ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៅសាកលវិទ្យាល័យជាតិបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី និងពិធីសម្ពោធសមិទ្ធផលនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង នាទឹកដីខេត្តបាត់ដំបង។