**អាមេរិក ប្រកាសប្តូរឈ្មោះ ឈូងសមុទ្ទម៉ិកស៊ិក ទៅជាឈូងសមុទ្ទអាមេរិកជាផ្លូវការ និងកំពូលភ្នំ Denali នៃរដ្ឋអាឡាស្កាទៅជាភ្នំ McKinley**បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ**លោក ត្រាំ នឹងទាក់ទងទៅលោក គីម ជុងអ៊ុន ម្ដងទៀត ខណៈលោកហៅមេដឹកនាំកូរ៉េខាងជើងថាជាបុរសឆ្លាត**ក្រសួងបរិស្ថាន ជូនដំណឹងពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា**ទីក្រុងឌូបៃ កំពុងចាប់ផ្តើមគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិដ៏មានមហិច្ឆតា ជាមួយនឹងតម្លៃ ៣៥ ពាន់លានដុល្លារ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ របស់ WB ជាមួយរាជរដ្ឋាភិបាលលើវិស័យអប់រំ ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយចីរភាព**អាជីវករលក់ជី និងថ្នាំកសិកម្ម នៅខេត្តបន្ទាយមានជ័យ​ ស្វែងយល់ថា​ ការផ្សព្វផ្សាយបញ្ហាអវិជ្ជមានទាក់ទងវិស័យកសិកម្ម មិនជួយដល់ប្រជាកសិករនោះទេ**តើម៉ុងសាយជាអ្វី ? ហេតុអ្វីបានជាប្រជាជនចិននិយមការលោតម៉ុងសាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ?**សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥**អភិបាលរងរាជធានីភ្នំពេញ ណែនាំម្ចាស់ខុនដូរ អាផាតមិន បុរី សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលគ្រប់ប្រភេទ ត្រូវកត់ត្រាអត្តសញ្ញាណភ្ញៀវបរទេសដែលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ**កម្ពុជា និងអាមេរិក ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត**ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រជុំបូកសរុបការងាររបស់គណៈវិស្វករកម្ពុជាឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**ឱកាសការងារ! គិតត្រឹមថ្ងៃទី២៤ ខែមករានេះ មានការងាររហូតដល់ទៅ ៧៨ ៥១៦កន្លែង កំពុងរង់ចាំអ្នក**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៨**ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់សមាសភាពប្រធានការិយាល័យប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង នៃខេត្តកំពង់ឆ្នាំង**អភិបាលក្រុងមូស្គូ អះអាងពីការវាយប្រហាររបស់អ៊ុយក្រែន សំដៅមករដ្ឋធានីមូស្គូ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវ ១ខ្សែ នៅក្នុងខេត្តកណ្ដាល**ឯកឧត្តម ខ្វៃ អាទិត្យា៖ មកដល់ពេលនេះកំហាប់ភាគល្អិតដែលកើតឡើងនៅក្នុងខ្យល់ មិនមានការគំរាមកំហែងធ្ងន់ធ្ងរនោះទេ**អាជ្ញាធរខេត្តជលបុរី កំពុងរៀបចំការមកដល់នៃកងទ័ពជើងទឹកអាមេរិក ដែលនឹងស្នាក់នៅទីក្រុងប៉ាតាយ៉ា ដើម្បីធ្វើការហ្វឹកហ្វឺន**ប័ណ្ណកម្មសិទ្ធិដីធ្លីជាង៥ពាន់ប័ណ្ណ ត្រូវបានចែកជូនពលរដ្ឋចំនួន៦ភូមិ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

រដ្ឋមន្ត្រីបរិស្ថាន និងអភិបាលរាជធានីភ្នំពេញ អញ្ជើញប្រារព្ធទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាពក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា បរិមាណសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ បានកើតទឿងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩ និងបច្ចុប្បន្ននេះ បានកើនឡើងរហូត ៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាម មានប្រមាណជាង ១០០០តោន ក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាម មានប្រមាណ៣៥០០តោន ក្នុងមួយថ្ងៃ។ នេះដោយសារកំណើនប្រជាពលរដ្ឋចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបន្តថា ការទុកដាក់ដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ កាលពីមុនមិនល្អប្រសើរនោះទេ តែពេលនេះពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាម ៣ប្រកួនប្រជែងគ្នា ឃើញថា នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ មិនមានសំរាម កកស្ទះនៅតាមដងផ្លូវដូចមុន ដែលធ្វើអោយរាជធានីភ្នំពេញ មានបរិស្ថានកាន់តែល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការសំអាត ការប្រមូលសំរាម នៅរាជធានីភ្នំពេញក៏នៅមានបញ្ហាប្រឈមដែរ ដោយសារចំណេះដឹងប្រជាពលរដ្ឋ លើការទុកដាក់សំរាមនេះ នៅមានកំរិត ជាមួយនឹងការបញ្ចេញសំរាមមិនត្រឹមត្រូវតាមម៉ោងពេលជាដើម។
ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា ដើម្បីឱ្យអនាម័យល្អ បរិស្ថានស្អាតទាមទារឱ្យយើងមានការចូលរួមទាំងអស់គ្នា ស្របតាមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖ «កម្ពុជាស្អាត ខ្មែរធ្វើបាន»នេះ ជាកម្មវិធីសំអាតពិភពដែនដី ការសំអាតភពផែនដី ដូចយើងសំអាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ»។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា៖ សុខភាពបរិស្ថានមាន៣ គឺ
ទី១៖ បរិស្ថានលើមេឃ, ទី២៖ បរិស្ថានលើដី និងទី៣៖ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននឹងកំពុងទប់ស្កាត់ជាតិពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជា មិនមានជាតិពុលទេ តាមរយៈការវាស់វែង ជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។
ទី២៖ បរិស្ថានលើដី យើងបានផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យបរិស្ថានល្អប្រសើរឡើង។ ដូចជាការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន ៥សែននាក់។ លោកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ។

ទី៣៖ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍តាមដានពីគុណភាពទឹក ធ្វើយ៉ាងណាឱ្យប្រភពទឹកមានបរិស្ថានល្អ។
ជុំវិញបញ្ហានេះដែរ កន្លងមកនេះ ឯកឧត្ដមបានណែនាំឱ្យមន្ត្រីរបស់ក្រសួង ពិសេសនាយកដ្ឋានគ្រប់គ្រងធនធានទឹក ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់ដំបង និងនៅកំពង់សោម តែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងហើយ។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានសូមឱ្យមានការចូលរួមធ្វើអោយបរិស្ថានទាំង៣ខាងលើល្អ ស្អាតទាំងអស់គ្នា។ សុខភាពបរិស្ថានល្អ វានឹងនាំឱ្យសុខភាពមនុស្ស សត្វនៅលើលោកនេះ ក៏ល្អដូចគ្នាដែរ៕

អត្ថបទដែលជាប់ទាក់ទង