លោកជំទាវ អុង សុភាវី ដឹកនាំរៀបចំផ្សព្វផ្សាយស្តីពី “មូលដ្ឋានគ្រឹះ នៃជំងឺអេដស៍ និងវិធីសាស្ត្របង្ការទប់ស្កាត់ការឆ្លងជំងឺអេដស៍” ដល់និស្សិតថ្នាក់បរិញ្ញាបត្រ នៅបណ្ឌិតសភានគរបាលកម្ពុជា
ភ្នំពេញ៖ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ
នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី និងដឹកនាំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ រៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “មូលដ្ឋានគ្រឹះ នៃជំងឺអេដស៍ និងវិធីសាស្ត្របង្ការទប់ស្កាត់ការឆ្លងជំងឺអេដស៍” ដល់និស្សិតថ្នាក់បរិញ្ញាបត្រដែលកំពុងសិក្សា នៅបណ្ឌិតសភានគរបាលកម្ពុជា។
រួមដំណើរដោយ ឯកឧត្តម ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ NCHADS តំណាងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ព្រមទាំងថ្នាក់ដឹកនាំ និងនិស្សិត នៅបណ្ឌិតសភានគរបាលកម្ពុជា សរុបចំនួន៨៥០រូប ៕