**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ក្រោមដំបូលសន្តិភាព និងគោលនយោបាយប្រព័ន្ធធារាសាស្ត្ររបស់រាជរដ្ឋាភិបាល បានប្រែក្លាយខេត្តពោធិ៍សាត់ ទៅជាខេត្តអាចផលិតទិន្នផលស្រូវបានជាង ៧០ម៉ឺនតោន ក្នុង១ឆ្នាំ

ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងគោលនយោបាយប្រព័ន្ធធារាសាស្ត្ររបស់រាជរដ្ឋាភិបាល បានប្រែក្លាយខេត្តពោធិ៍សាត់ ទៅជាខេត្តដែលអាចផលិតទិន្នផលស្រូវប្រមាណជាង ៧០ម៉ឺនតោន ក្នុង១ឆ្នាំ ហើយជាង ៤០ម៉ឺនតោន ត្រូវបាននាំចេញទៅក្រៅស្រុក ខណៈនៅតំបន់ខ្លះនៃខេត្តពោធិ៍សាត់ ប្រជាកសិករអាចធ្វើស្រូវបាន ៣ដង នៅក្នុង១ឆ្នាំ។

ជាមួយគ្នានេះដែរឯកឧត្ដមអភិបាលខេត្ត បានថ្លែងថា កាលពីមុនគ្រាដែលមិនទាន់មានប្រឡាយដំណាក់អំពិល គឺការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋជួបការលំបាក ហើយនៅក្នុង១ឆ្នាំ អាចធ្វើស្រូវបានតែម្តងប៉ុណ្ណោះ។ ប៉ុន្តែ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រឡាយដំណាក់អំពិលនេះបានស្ថាបនារួច ដែលមានប្រវែង២១គីឡូម៉ែត្រ មានជម្រៅ៣ម៉ែត្រ បាត១៤ម៉ែត្រ ដោយភ្ជាប់ជាមួយខេត្តបាត់ដំបង។ ប្រឡាយនេះបានជួយស្រោចស្រពស្រែ ចម្ការប្រជាកសិករជាច្រើនឃុំ នៅស្រុកបាកាន។

ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នាពេលថ្មីៗនេះឯកឧត្ដមអភិបាលខេត្ត បានឱ្យដឹងយ៉ាងដូច្នេះថា «បើនិយាយជារួមពីមុននៅកន្លែងនេះអត់មានប្រឡាយសម្រាប់អន្តរាគមន៍ទឹក ឱ្យកសិកររបស់យើងបង្កបង្កើនផលបានច្រើនដងដូចពេលបច្ចុប្បន្នទេ ហើយពីមុនមកប្រជាជននៅទីនេះបង្កបង្កើនផលតាមលក្ខណៈប្រពៃណី តែបច្ចុប្បន្ននេះ គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល បានចេញមកជាបន្តបន្ទាប់ជាពិសេសផ្លូវទឹក និងបច្ចេកទេសកសិកម្ម។ ពីមុនការបង្កើតបង្កើនផល១ហិកតា បាន១.៥ ទៅ២តោន ហើយកន្លែងណា៣តោន គឺល្បីជាងគេ ប៉ុន្តែ អីឡូវនេះ គិតជាមធ្យម គឺបាន ៤៥.តោន ទៅ៨តោន ក្នុង១ហិកតា ហើយកសិករនៅជិតប្រព័ន្ធធារាសាស្ត្រអាចបង្កបង្កើនផលស្រូវបាន៣ដង ក្នុង១ឆ្នាំ»។

ឯកឧត្ដម ខូយ រីដា បានបន្តថា ប៉ុន្តែ ជាយ៉ាងណាក៏នៅតំបន់មួយចំនួនក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ពុំទាន់ទទួលបានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់នៅឡើយទេ តែនៅពេលខាងមុខបន្ទាប់ពីសាងសង់ទំនប់ស្ទឹងពោធិ៍សាត់២ រួចរាល់នឹងអាចពង្រីកផ្ទៃដីបង្កបង្កើនផលរាប់ម៉ឺនហិកតា សម្រាប់វិស័យកសិកម្មបន្តទៀត។
ឯកឧត្ដមអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញជំនឿជឿជាក់ថាក្រោមដំបូលសន្តិភាពរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំកែប្រែប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ខណៈពីអតីតកាលប្រទេសកម្ពុជា ក៏ដូចជាទឹកដីខេត្តពោធិ៍សាត់ គ្មានវាសនាទទួលបានប្រឡាយទឹក ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនានាដូចពេលបច្ចុប្បន្ននេះទ។ ដូច្នេះ ការរក្សាបាននូវសុខសន្តិភាព នឹងផ្តល់ឱកាសគ្រប់បែបយ៉ាងសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្ដម បញ្ជាក់ថា «ដោកឡែយគ្រាន់ប្រតែប្រឡាយដំណាក់អំពិលនៅរដូវវស្សា គឺអាចអន្តរាគមន៍ជួយស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ បានប្រមាណ ២ម៉ឺន ៧ពាន់ហិកតា ខណៈនៅរដូវប្រាំង អាចអន្តរាគមន៍ជួយសង្គ្រោះស្រូវបានប្រមាណ ១ម៉ឺន ៥ពាន់ហិកតា»។

បន្ថែមពីនេះ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា សម្រាប់ប្រឡាយនេះគឺមិនមែនសម្រាប់តែប្រើប្រាស់ក្នុងវិស័យកសិកម្មនោះទេ ប៉ុន្តែ បានជួយដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងសត្វពាហនៈ នៅជុំវិញប្រឡាយដំណាក់អំពិលផងដែរ។ ហើយអាងស្តុកទឹកនៅផ្នែកខាងលើជួរភ្នំក្រវាញ គឺសម្រាប់ត្រៀមអន្តរាគមន៍ចែកចាយទឹក ជា២ផ្នែករួមមានទី១៖ សម្រាប់បម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសត្វ និងទី២៖ មួយទៀតសម្រាប់វិស័យកសិកម្ម។

ឯកឧត្ដមអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សម្រាប់គ្រប់គ្រងទឹក និងបែងចែក បានរៀបចំដោយមានតម្លាភាព ត្រឹមត្រូវ ម៉ត់ចត់បំផុត។ ប្រសិនបើការបែងចែកទឹកនេះ មិនអនុវត្តតាមគោលការណែនាំតាមលក្ខណៈបច្ចេកទេសទេនោះ ការជួយអន្តរាគមន៍ទឹកនឹងមិនទទួលបានផលប្រយោជន៍ តែបែរជាបង្កបញ្ហាដល់មនុស្ស សត្វ និងស្រូវរបស់ប្រជាកសិករទៅវិញ។

ឯកឧត្ដមអភិបាលខេត្តក៏បានបង្ហើបឱ្យដឹងថា មានឧកញ៉ាម្នាក់ ដែលវិនិយោគផ្នែកវិស័យកសិកម្ម គាត់កំពុងសិក្សារៀបចំអន្តរាគមន៍ទឹក ពីទន្លេសាប ដើម្បីស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងលើខេត្តពោធិ៍សាត់។ ប្រសិនគម្រោងនេះអាចធ្វើបានវិសាលភាពទឹកសម្រាប់បង្កបង្កើនផលស្រូវនៅខេត្តពោធិ៍សាត់នឹងទទួលបានទិន្នផលខ្ពស់ជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង