**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម

បទវិភាគ៖ទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” រវាងចិននិងវៀតណាមនឹងបញ្ចេញកម្លាំងរស់រវើកថ្មីក្នុងយុគសម័យថ្មី

ក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស បើនិយាយពីទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” មានមនុស្សជាច្រើននឹងគិតដល់ចិននិងវៀតណាមភ្លាម ។ ក្នុងប្រវត្តិសាស្ត្រ ប្រទេសសង្គមនិយមទាំងពីរនេះដែលជាប្រទេសនៅជិតខាងគ្នាបានគាំទ្រគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលមិត្តភាពប្រពៃណីបែបនេះត្រូវបានកោតសរសើរជាច្រើន។ បច្ចុប្បន្ន ក្នុងដំណាក់កាលជាគន្លឹះនៃការអភិវឌ្ឍនិងស្តារឡើងវិញនៃប្រទេសនីមួយៗ តើមិត្តភាពប្រពៃណីរវាងចិននិងវៀតណាមនឹងបញ្ចេញកម្លាំងរស់រវើកថ្មីតាមរបៀបណា?ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែសីហា ក្នុងអំឡុងពេលដែលលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ភាគីទាំងពីរបានរួមគ្នាផ្តល់ចម្លើយ ។
នេះជាដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូងរបស់លោក Tô Lâm បន្ទាប់ពីលោកឡើងកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅដើមខែសីហានេះ ដែលបានបង្ហាញពីកម្រិតខ្ពស់និងលក្ខណៈជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងចិននិងវៀតណាម ។ កាលពីថ្ងៃទី១៩ខែសីហា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Tô Lâm ។ ភាគីចិនបានថ្លែងថា នឹងចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងកិច្ចការទូតរបស់ប្រទេសចិនជាមួយប្រទេសជិតខាង ភាគីទាំងពីរគួរបន្តធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍រួមវាសនាចិននិងវៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ។ ភាគីវៀតណាមបានថ្លែងថា នឹងចាត់ទុកចិនជាជម្រើសយុទ្ធសាស្ត្រនិងអាទិភាពចម្បងបំផុតនៃគោលនយោបាយជាមួយបរទេសរបស់វៀតណាម ធ្វើឱ្យទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនារវាងវៀតណាមនិងចិនដែលប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ។
ការកសាងទំនុកចិត្តខាងនយោបាយជាមូលដ្ឋាននៃការធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម ។ ភាគីចិនបានថ្លែងថា គាំទ្រវៀតណាមឱ្យប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្ស ដើរតាមផ្លូវសង្គមនិយមដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ដើម្បីជំរុញនវានុវត្តន៍ ការបើកទូលាយនិងកិច្ចការទំនើបកម្មសង្គមនិយមយ៉ាងស៊ីជម្រៅ ។ ភាគីវៀតណាមថ្លែងថា នឹងអនុវត្តគោលនយោបាយចិនតែមួយយ៉ាងមុតមាំ គាំទ្រចិនឱ្យសម្រេចបាននូវការបង្រួបបង្រួមជាតិយ៉ាងមុតមាំ និងប្រឆាំងយ៉ាងដាច់ខាតនូវកម្លាំងណាមួយទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ។ ប្រឈមមុខនឹងស្ថានការណ៍ក្នុងតំបន់និងពិភពលោកដែលមានភាពស្មុគ្រស្មាញនិងបម្រែបម្រួល ចិននិងវៀតណាមនឹងបន្តពួតដៃគ្នាដើរតាមផ្លូវសង្គមនិយមឱ្យបានល្អ នេះមិនត្រឹមតែមានអំណោយផលដល់ការអភិវឌ្ឍនិងស្តារឡើងវិញរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយមពិភពលោកផងដែរ ។
ចិននិងវៀតណាមមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏ជិតស្និទ្ធ មានភាពបំពេញបន្ថែមគ្នាខាងឧស្សាហកម្មយ៉ាងខ្លាំង ហើយមានសក្តានុពលយ៉ាងខ្លាំងក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ។ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតនៅអាស៊ាននិងជាដៃគូពាណិជ្ជកម្មធំទីបួនលើទូទាំងពិភពលោករបស់ចិន ។ នៅឆមាសទីមួយឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងវៀតណាមបានកើនឡើងប្រហែល២០,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ភាគីទាំងពីរចិននិងវៀតណាមក៏បានធ្វើការរៀបចំចាត់ចែងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតងនិងអណ្តូងរ៉ែគន្លឹះជាដើម ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតថ្មីទៀត ។
ពង្រឹងកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម មិនត្រឹមតែផ្តោតលើការអភិវឌ្ឍរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ឆ្ពោះទៅកាន់ពិភពលោកផងដែរ ។ នៅពេលអនាគត ភាគីទាំងពីរក៏នឹងបង្កើនការសម្របសម្រួលនិងកិច្ចសហការក្រោមយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ អាស៊ាននិងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាដើម ដើម្បីជំរុញការធ្វើពហុភាគីភាវូបនីយកម្មពិភពលោកប្រកបដោយសមភាពនិងសណ្តាប់ធ្នាប់និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន្ន ។ នេះគ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាសញ្ញាដ៏ល្អចំពោះសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ។
សំដៅទៅរកអនាគត ការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមឱ្យមានភាពកាន់តែរឹងមាំនិងកាន់តែស៊ីជម្រៅ នឹងផ្តល់ផលប្រយោជន៍កាន់តែល្អដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏រួមចំណែកកាន់តែធំដល់ការអភិវឌ្ឍនិងសន្តិភាពក្នុងតំបន់និងពិភពលោកផងដែរ ។ ពេលវេលានឹងបញ្ជាក់ថា ទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន”រវាងចិននិងវៀតណាមនឹងបញ្ចេញកម្លាំងរស់រវើកថ្មីក្នុងយុគសម័យថ្មី ៕

អត្ថបទដែលជាប់ទាក់ទង