**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

អភិបាលខេត្តពោធិ៍សាត់ ស្នើមន្រ្តីដែលទើបទទួលតំណែងថ្មី ត្រូវប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច និងយកចិត្តទុកដាក់ លើកិច្ចការសំខាន់ៗ ១៤ចំណុច

ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើដល់អភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុកកណ្តៀង ដែលទើបនឹងទទួលបានមុខតំណែងថ្មី ត្រូវបន្តការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ព្រមទាំងប្រមូលផ្តុំចំណេះដឹង សមត្ថភាព បទពិសោធន៍ និងយកចិត្តទុកដាក់ លើកិច្ចការងារសំខាន់ៗ ចំនួន១៤ចំណុច។

ឯកឧត្ដម ខូយ រីដា បានថ្លែងបែបនេះ នៅបរិវេណសាលាស្រុកកណ្តៀង ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុកកណ្តៀង ចំនួន០២រូប ដោយបានការចូលរួមពីឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ហង់ ទូច អគ្គនាយករងអគ្គិសនីកម្ពុជា, ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣មន្ត្រីរាជការ អាជ្ញាធរឃុំនិង ភូមិ និងយុវជន ស្រុកបាកាននិងស្រុកកណ្តៀងយ៉ាងច្រើនកុះករ។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៨០៨ អនក្រ តត ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ត្រូវបានសម្រេចតែងតាំង លោក ណារ៉ា ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីនាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ មកជាអភិបាលនៃគណៈអភិបាលស្រុកកណ្តៀង ជំនួសលោក ឆាយ គឹមម៉ុង ដែលត្រូវផ្ទេរភាកិច្ចថ្មី ជាអភិបាលនៃគណៈអភិបាលស្រុកបាកាន និងប្រកាសលេខ៤៥០២ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានតែងតាំង លោក ឌឹម ទូច ឱ្យកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងសំណេះសំណាល ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងភារកិច្ចថ្មី លោក ណារ៉ា ចំរើន ពីនាយករដ្ឋបាលសាលាខេត្ត មកជាអភិបាលនៃគណៈអភិបាលស្រុកកណ្តៀង ដើម្បីសម្រួលការផ្តល់សេវានៅមូលដ្ឋានឱ្យកាន់តែលឿន មានភាពជឿជាក់ និងតម្លាភាព។

ផ្អែកលើមូលដ្ឋាននេះ សង្ឃឹមថា លោកអភិបាល និងអភិបាលរងស្រុក ដែលទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដែលមានពីមុន បន្តក្នុងការដឹកនាំគ្រប់គ្រង អភិវឌ្ឍន៍ និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដម ខូយ រីដា បានស្នើដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីការិយាល័យចំណុះសាលាស្រុក រដ្ឋបាលឃុំ ភូមិ និងប្រជាពលរដ្ឋ ផ្តល់ការគាំទ្រដល់លោកអភិបាល និងអភិបាលរងស្រុកថ្មី ដោយប្រមូលផ្តុំយកចិត្តទុកដាក់ លើកិច្ចការសំខាន់ៗទាំង១៤ចំណុច រួមមាន៖
ទី១. បង្កើនការគ្រប់គ្រងសភាពការណ៍នៅក្នុងមូលដ្ឋាន
ទី២. ស្រាយបំភ្លឺជូនប្រជាពលរដ្ឋ អំពីការបំផុសបំផុលផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឱ្យមានអំពើហឹង្សា ក្នុងសង្គមប៉ះពាល់សន្តិសុខ សណ្តាប់សាធារណៈ
ទី៣. ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដោះស្រាយជម្លោះ ក្រៅប្រព័ន្ធតុលាការ
ទី៤. ជម្រុញអនុវត្តគោលនយោបាយបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ទី៥. ត្រូវបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ទី៦. រឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានត្រឹមត្រូវ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់
ទី៧. រដ្ឋបាលស្រុក ឃុំ ត្រូវសហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជន ដើម្បីកៀងគរថវិកា សម្ភារៈសម្រាប់អភិវឌ្ឍន៍
ទី៨. ត្រូវព្យាយាមសម្របសម្រួលដោះស្រាយ វិវាទដីធ្លី ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
ទី៩. ជម្រុញកិច្ចដំណើរការកំណែទម្រង់ ការងារតាមរចនាសម្ព័ន្ធថ្មី ស្របតាមគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដា ដែលកំណត់ដោយក្រសួងស្ថាប័នវិស័យនីមួយៗ
ទី១០. លើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព
ទី១១. ពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនង សាមគ្គីភាព ឯកភាព និងគោរពបទបញ្ជាផ្ទៃក្នុង
ទី១២. ការតែងតាំងមន្ត្រីរាជការ ចាំបាច់ត្រូវអនុវត្តតាមច្បាប់ ដោយឈរលើគោលការណ៍ត្រឹមត្រូវ
ទី១៣. ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ បណ្តុះបណ្តាល កសាងសមត្ថភាព មុខជំនាញ
និង១៤.បំផុសចលនា មហាជន ប្រជាជន ឱ្យចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងអាកប្បកិរិយា ជាមន្ត្រីប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយចាត់ទុកប្រជាពលរដ្ឋជាចៅហ្វាយ៕

អត្ថបទដែលជាប់ទាក់ទង