**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យនវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ពានបណ្ណ ត្រូវបានបន្តចែកជូនពលរដ្ឋក្នុងស្រុកចំនួន៣ នៃខេត្តកំពត

ភ្នំពេញ៖ ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពត រួមនឹងមន្ទីរជំនាញបានខិតខំពន្លឿនក្នុងការចុះវាស់វែងប្រមូលទិន្នន័យក្បាលដីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋនៅតាមបណ្តាក្រុង-ស្រុកទាំង៩ និងពន្លឿនការចេញវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រងដីធ្លី។

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធ) ចំនួន ៤,៣៥២បណ្ណ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកចំនួន៣ រួមមានស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ដែលពិធីនេះធ្វើឡើងនៅសាលាស្រុកបន្ទាយមាស ខេត្តកំពត។

មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្នមានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រងវិស័យដីធ្លី ពិសេសបានជំរុញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យពួកគាត់បានយកទៅប្រើប្រាស់ ក៏ដូចជាទាញផលប្រយោជន៍ពីវិស័យដីធ្លីនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ចូលរួមផ្សព្វផ្សាយនូវទិដ្ឋភាពនៃការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ក្រោមម្លប់នៃសុខសន្តិភាពទៅកាន់ពិភពលោកតាមមធ្យោបាយនានាដែលអាចធ្វើបាន រួមគ្នាផ្សព្វផ្សាយពីផលប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានគម្រោមព្រែកជីកហ្វូណនតេជោ និងចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា សម្រាប់ការចែកបណ្ណក្នុងថ្ងៃនេះមានចំនួន ៣ស្រុក ដែលស្មើនឹង ៤,៣៥២បណ្ណ ក្នុងនោះ៖ ស្រុកបន្ទាយមាស ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច មានចំនួន ១,៩៩០បណ្ណ បូករួមជាមួយបណ្ណដែលនៅសេសសល់តិចតួចតាមភូមិចំនួន ១៨ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ២,៧៧៣បណ្ណ, ស្រុកអង្គរជ័យ មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤៥ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៦៥៩បណ្ណ, ស្រុកកំពង់ត្រាច មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤២ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៩២០បណ្ណ ៕

អត្ថបទដែលជាប់ទាក់ទង