**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី៖ កម្ពុជាគឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានថ្លែងកោតសរសើរការអភិវឌ្ឍនិងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និងបានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ។

លោកជំទាវរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតសង្គ្រាមគឺងាយស្រួល ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមានឧទាហរណ៍នៅប្រទេសមួយចំនួន។

លោកជំទាវរដ្ឋមន្ត្រីក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th JCBC) ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។

សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងសង្កត់ធ្ងន់ថា ការសម្រេចបានសន្តិភាពមិនងាយស្រួលឡើយ ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព ពោលគឺមិនត្រូវឱ្យបាត់បង់ដូចអតីតកាល។

សម្តេចធិបតី បានអរគុណឥណ្ឌូណេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា នៅចុងទស្សវត្ស ឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំJCBC លើកទី៥។

ដោយឆ្នាំនេះគឺជាខួបលើក៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រីការបរទេស បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗមួយចំនួន ដូចជា វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំង ការពារជាតិនិងសន្ដិសុខ៕

អត្ថបទដែលជាប់ទាក់ទង