ប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង។
លោក ណារ៉ា ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីនាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ មកជាអភិបាលនៃគណៈអភិបាលស្រុកកណ្តៀង និងលោក ឌឹម ទូច ជាអភិបាលរង នៃគណៈអភិបាលស្រុកកណ្ដៀង។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលក្រុងខាងលើនេះ ត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកកណ្តៀង ដោយបានការចូលរួមពីសំណាក់ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាក្រុង/សង្កាត់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត៕