**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, រួមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអនុប្រធាន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ព្រមទាំងវិស័យឯកជន។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កិច្ចប្រជុំនេះមានគោលដៅជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមបានជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងត្រូវបានកែសម្រួល និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយបន្ថែមការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទៅក្នុងភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ សមាសភាពគណៈប្រឹក្សាយោបល់របស់ក្រុមប្រឹក្សាជាតិ ក៏កំពុងត្រូវបានកែសម្រួល ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងបេសកកម្មរបស់ក្រុមប្រឹក្សា។

កិច្ចប្រជុំបានពិនិត្យសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិ រួមមានវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងបានពិនិត្យបច្ចុប្បន្នភាពគំនិតផ្តួចផ្តើមផ្សេងៗក្នុងកម្រិតអាស៊ានលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២, កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកទី២០ (AMMSTI-20), កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥ (COSTI-85), របាយការណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៣, និងការសិក្សាប្រព័ន្ធព័ត៌មានស្រាវជ្រាវ និងអភិវឌ្ឍជាតិ។

ឯកឧត្តម ជា វ៉ាន់ដេត បានសង្កត់ធ្ងន់លើក្របខណ្ឌប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិ និងបានផ្តល់បទអន្តរាគមន៍ស្តីពីវឌ្ឍនភាពនៃរដ្ឋាភិបាលឌីជីថល។ ទន្ទឹមនឹងនោះ ឯកឧត្តម ឌិត ទីណា បានស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍថ្នាលឌីជីថលនានាលើសង្គតិភាព អន្តរប្រតិបត្តិការ និងសុវត្ថិភាព សម្រាប់បច្ចេកវិទ្យារដ្ឋាភិបាលឌីជីថល។

កិច្ចប្រជុំបានទទួលបច្ចុប្បន្នភាពតាមវិស័យ ដោយក្នុងនោះក្រសួងសុខាភិបាលបានរាយការណ៍អំពីផែន ការ អភិវឌ្ឍថ្នាលសុខាភិបាលឌីជីថល ក្នុងគោលដៅបង្កើនប្រសិទ្ធភាព គុណភាព និងលទ្ធភាពទទួលបានសេវាថែទាំសុខភាព ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានរាយការណ៍ជូនអំពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។ កិច្ចប្រជុំបានអនុម័តគំនិតផ្តួចផ្តើមដែលបានស្នើឡើងដោយក្រសួងបរិស្ថាន។ ដោយឡែកផែនទីបង្ហាញផ្លូវស្តីពីបច្ចេកវិទ្យាអ៊ីដ្រូសែនបៃតង ដែលមានបច្ច័យអន្តរវិស័យ ត្រូវបានស្នើឱ្យមានកិច្ចសហការស្អិតរមួតជា មួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ក្រុមប្រឹក្សាជាតិក៏បានអនុម័តឯកសារចំនួនបី រួមមានក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តរបៀបវារៈស្រាវជ្រាវជាតិ ២០២៥, គោលការណ៍ណែនាំស្តីពី «សន្ទស្សន៍ នវានុវត្តន៍សហគ្រាសកម្ពុជា» (CEII) ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ឱ្យរីកលូតលាស់ និងរឹងមាំ, និងបទបញ្ជាផ្ទៃក្នុងដែលមានគោលដៅពង្រឹងប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិនេះកាន់តែរលូន។
កិច្ចប្រជុំបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាក្នុងការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ២០៣០ របស់កម្ពុជា ដោយស្នើឱ្យមានការពិនិត្យពាក់កណ្តាលអាណត្តិនៅឆ្នាំ២០២៥ ដើម្បីធា នាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់។ នៅក្នុងទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់អាទិភាពសំ ខាន់ៗ រួមមានការពង្រឹងអភិបាលកិច្ចវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍, ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), និងការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ធាតុចូលដែលប្រមូលបានពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៤នេះ នឹងជួយតម្រង់ទិសដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។

ឯកឧត្តមក៏បានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមប្រឹក្សាជាតិនេះ ផ្តល់បច្ចុប្បន្នភាពនៃវឌ្ឍនភាពតាមវិស័យ ដើម្បីកែលម្អ ចំណាត់ថ្នាក់កម្ពុជានៅក្នុងសន្ទស្សន៍នវានុវត្តន៍សកល និងដើម្បីរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានស្នើឱ្យសិវ័យឯកជន ជួយចលនាឱ្យមានការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យកាន់តែខ្លាំងក្លា និងបុរេសកម្មថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង