**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា**អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៥ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**នាយករដ្ឋមន្ត្រីជប៉ុន ព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធីបតីអាមេរិកលោក ចូ បៃឌិន ក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម និងបច្ចេកទេសថតរូប និងកាត់តវីដេអូតាមទូរស័ព្ទ**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ**អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព

ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញធ្វើបាឋកថាចែករំលែកស្ដីពី “ការគ្រប់គ្រងជនបរទេសនៅកម្ពុជា” នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍លើប្រធានបទ ស្ដីពី “ការគ្រប់គ្រងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា” នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈគ្រប់គ្រងសាលាមធ្យមវិជ្ជាជីវៈនគរបាល ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃសាលាមធ្យមវិជ្ជាជីវៈនគរបាល និងវិទ្យាស្ថានក្រោយបរិញ្ញាបត្រ ថ្នាក់បណ្ឌិតវិទ្យសាស្ត្រនគរបាល ជំនាន់ទី២ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យសាស្ត្រនគរបាលជំនាន់ទី១១ និងជំនាន់ទី១២ វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់នៅបណ្តោះអាសន្ន និងបាត់មុខសរុបចំនួន ២៧៦នាក់ នារីចំនួន ៣៣នាក់។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯក ភុន សុផល នាយកសាលាមធ្យមវិជ្ជាជីវៈនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញមកធ្វើបាឋកថាចែករំលែកបទពិសោធន៍ លើប្រធានបទស្តីពី “ការគ្រប់គ្រងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា” ជូនសិក្ខាកាមវគ្គសុក្រឹតការ ថ្នាក់ដឹកនាំនគរបាល នាពេលនេះ។

អញ្ជើញថ្លែងក្នុងកម្មវិធីបាឋកថាខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានគូសបញ្ជាក់អំពីចំនុចសំខាន់ៗ នៃការគ្រប់គ្រងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើកិច្ចការមួយចំនួនដូចជា៖
១.ជីវប្រវត្តិ និងលទ្ធផលការងារសម្រេចបានរយៈពេល ៦ខែ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
២.កំណែទម្រង់ក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៣.ប្រព័ន្ធថ្មីៗសំរាប់ការងារគ្រប់គ្រងជនបរទេសក្នុងព្រះរាជណាចក្រកម្ពុជា
៤.ទិសដៅអនុវត្តបន្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចការអន្តោប្រវេសន៍នេះ គឺជាកិច្ចការស្នូលមួយដ៏សំខាន់របស់ក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកការពារសន្តិសុខជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសទៀតនោះ កិច្ចការអន្តោប្រវេសន៍គឺពាក់ព័ន្ធផ្ទាល់លើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរួមចំណែកក្នុងការអភិវឌ្ឍន៍គោលនយោបាយវិនិយោគ គោលនយោបាយទេសចរណ៍ គោលនយោបាយជាតិផ្សេងៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង