**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

កម្ពុជា និងADB ចែករំលែកចក្ខុវិស័យពីការអភិវឌ្ឍន៍ជំនាញនៅកម្ពុជាខណៈដែលការធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យាជាទិសដៅ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ីដែលដឹកនាំដោយលោកស្រី Justine Diokno-Sicat នៅទីស្តីការក្រសួង។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល ភាគីទាំងពីរ បានចែករំលែកពីចក្ខុវិស័យ កាលានុវត្តភាព និងបញ្ហាប្រឈមនានា លើការអភិវឌ្ឍជំនាញ ខណៈដែលកម្ពុជាមានទិសដៅធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារពីអតិពលកម្ម និងមានតម្លៃទាប ទៅជាសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើឧស្សាហកម្ម និងបច្ចេកវិទ្យា។

បន្ថែមពីនេះភាគីទាំងពីរ ក៏បានពិភាក្សា និងចែករំលែកចក្ខុវិស័យពីកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ ដែលមានទិសដៅផ្តល់ជំនាញយ៉ាងឆាប់រហ័សសម្រាប់កម្លាំងពលកម្មក្នុងទីផ្សារការងារ។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដែលជាក្រុមគោលដៅ ក៏ដូចជាពលរដ្ឋទូទៅដើម្បីទទួលបានជំនាញជាក់លាក់ក្នុងការទទួលបានឱកាសការងារសមរម្យឆាប់រហ័ស ក្នុងគោលបំណងកែប្រែជីវភាពគ្រួសារឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ត្រង់ចំណុចនេះ ក្រៅពីបង្ហាញពីគោលនយោបាយ ការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងការងារ លើការបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពបត់បែនលើកាលវិភាគចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបង្កបរិយាកាសកាន់តែងាយស្រួលដល់សិក្ខាកាមសម្រាប់សិក្សា។

ជាមួយគ្នានេះ ភាគីធនាគារអភិវឌ្ឍន៍អាស៊ី បានចែករំលែកបទពិសោធន៍ និងសម្តែងការអបអរសាទរចំពោះឆន្ទៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយទន្ទឹមនឹងនេះ ភាគីធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវទិសដៅនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ៕

អត្ថបទដែលជាប់ទាក់ទង