**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២០៤នាក់ មកពីវិទ្យាល័យ ចំនួន២ ក្នុងស្រុកកញ្រ្ជៀច

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន២០៤នាក់ ស្រី ១៤០នាក់ ដែលមកពីវិទ្យាល័យ ចំនួន ២គឺ៖ វិទ្យាល័យស្វាយរមៀត និងវិទ្យាល័យព្រះបាទនរោត្តម ស្រុកកញ្រ្ជៀច។

ពិធស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហ៊ី ធួក តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ហេរញ្ញិក សមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត លោកស្រីបណ្ឌិតនាយិកា ក្រុមប្រតិបត្តិសាខា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការអនុសាខា ប្រធានការិយាល័យអប់រំស្រុក មន្ត្រីប្រចាំការ នាយក លោកគ្រូ អ្នកគ្រូ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាថ្មី សរុបអ្នកចូលរួមចំនួន ២៣០នាក់ ស្រី ១៤៩នាក់ នៅសាលប្រជុំសាលាស្រុកកញ្រ្ជៀច។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗ ចំនួន ៥ ជូនដល់យុវជនកក្រក ដែលមានវត្តមានក្នុងពិធីនោះរួមមាន៖

១- សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

២- បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។

៣- សូមយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។

៤- បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។

៥- សូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិ ភាពរាល់ពេលធ្វើដំណើរតាមម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត និងជៀសអោយឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញៀន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមអប់រំផ្សព្វផ្សាយបន្តដល់ ប្រជាពលរដ្ឋ នៅតាមសហគមន៍ អំពីការប្រែប្រួសអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ ថង់បា្លស្ទិច ស្របតាមពាក្យស្លោកថា«ថ្ងែនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ក្នុងឱកាសនេះដែរ សាខាខេត្ត ឧបត្ថម្ភថវិកាដល់យុវជន ចំនួន ២០៤នាក់ សរុបចំនួន ២,៤៣០,០០០រៀល ក្នុងនោះ វិទ្យាល័យ ព្រះបាទនរោត្តម ១២៦នាក់ ក្នុង ១នាក់ទទួលបាន ១០,០០០រៀល និងវិទ្យាល័យ ស្វាយរមៀត ៧៨នាក់ ក្នុង ១នាក់ ទទួលបាន ១៥,០០០រៀល។

អនុសាខាស្រុកកញ្រ្ជៀច ចូលរួមក្នុងការរៀបចំកម្មវិធី សរុបថវិកាចំនួន ២៦៥,០០០រៀល។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ សាខាខេត្ត និងអនុសាខា បានបណ្តុះបណ្តាលយុវជនកាកបាទក្រហមកម្ពុជា បានចំនួន ២១វិទ្យាល័យ ស្មើនឹង ៩អនុសាខាស្រុក សរុបយុវជនចំនួន ១,៦២៥នាក់ ស្រី ១,១៩៩នាក់ ស្មើនឹង ២៩វគ្គ(សាខា ២៥វគ្គ និងអនុសាខា ៤វគ្គ) និងបានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យចំនួន ១៤ សរុបយុវជនចំនួន ១,១០០នាក់ ស្រី ៨១៦នាក់ នៅអនុសាខាស្រុកចំនួន ៧ ស្មើនឹង ១៤វិទ្យាល័យ៕

អត្ថបទដែលជាប់ទាក់ទង