**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស

កម្ពុជា-ថៃ ឯកភាពគ្នារៀបចំក្រុមការងារបច្ចេកទេសរួមសម្រាប់កិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវដែក និងតាមផ្លូវគោក ដើម្បីជំរុញទេសចរណ៍ និងពាណិជ្ជកម្ម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណប្រតិភូជាន់ខ្ពស់ ដែលរួមមានថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជាន់ខ្ពស់មកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Surapong Piyachote អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ។

កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនរវាងប្រទេសទាំងពីរ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ លើការដឹកជញ្ជូនតាមផ្លូវដែកឆ្លងដែន រវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។

ឆ្លៀតក្នុងឱកាសនេះផងដែ លោកជំទាវ រដ្ឋលេខាធិការប្រចាំការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ព្រមទាំងលើកឡើងពីសារ:សំខាន់នៃកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផ្លូវដែកឆ្លងដែនរវាងប្រទេសថៃ និងកម្ពុជាកន្លង។

សមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ថៃ គឺការសាងសង់ស្ពានរថភ្លើងមិត្តភាពថៃ-កម្ពុជា ដែលបានបញ្ចប់នៅឆ្នាំ ២០១៥ ហើយផ្លូវដែកនៃប្រទេសទាំងពីរត្រូវបានភ្ជាប់ឡើងវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីតភ្ជាប់ផ្លូវពីប៉ោយប៉ែត ទៅ Aranyaprathet ប្រទេសថៃ។ សមិទ្ធផលបានជួយធ្វើឱ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងអ្នកដំណើររវាងប្រទេសថៃ និងកម្ពុជាកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះផងដែរ ភាគីទាំងពីរបានឯកភាពរៀបចំក្រុមការងារបច្ចេកទេសរួមគ្នាសម្រាប់កិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវដែក និងតាមផ្លូវគោករវាងប្រទេសថៃ និងកម្ពុជា ដើម្បីជំរុញទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃ ឱ្យមានភាពសមស្រប និងស្របតាមគោលនយោបាយ និងផលប្រយោជន៍នៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង