ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តស្វាយរៀង
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តស្វាយរៀង។
កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត និង ឯកឧត្តមអភិបាលរងខេត្តស្វាយរៀង អភិបាលក្រុង ស្រុកទាំង៨ នៃខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ៤៦រូប ស្រី៤រូប។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានមានប្រសាសន៍ណែនាំនូវចំណុចខ្វះខាតមួយចំនួនលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកទាំង៨ នៃខេត្តស្វាយរៀង ដោយត្រូវផ្ដោតលើការឆ្លើយតបកត្តាភូមិសាស្រ្ត ប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការអភិវឌ្ឍ ព្រមទាំងកត្តាសំខាន់ៗផ្សេងទៀតដែលជាស្ថានភាពជាក់ស្ដែងនៃទីតាំងភូមិសាស្រ្តនីមួយៗ៕