**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាល ស្តីពីការបណ្តុះផ្នត់គំនិត និងឥរិយាបថវិជ្ជមានរបស់បុគ្គលិកក្នុងការបំពេញការងារ និងការត្រៀមខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំ

ភ្នំពេញ៖ ថ្ងៃនេះគឺជាគម្រប់១ឆ្នាំ (២២ សីហា ២០២៣-២២ សីហា ២០២៤) ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល និងបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ក្នុងនោះក៏បានផ្តោតសំខាន់លើសារៈសំខាន់ នៃការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ទៅជារដ្ឋបាលមួយ ដែលទំនើប ឆ្លើយតបបានទៅនឹងតម្រូវការសេដ្ឋកិច្ច-សង្គម និងការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកនិងលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការបណ្តុះផ្នត់គំនិត និងឥរិយាបថវិជ្ជមានរបស់បុគ្គលិក ក្នុងការបំពេញការងារ (ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំ) នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជជរដ្ឋាភិបាល បានចាត់ទុកប្រជាពលរដ្ឋ ដូចជាកូនបង្កើត ដោយបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ព្រមទាំងបានផ្តល់ជាប្រាក់ឧបត្ថម្ភ ក្នុងការសិក្សារៀនសូត្រនេះថែមទៀតមានន័យថា រាជរដ្ឋាភិបាល មិនត្រឹមតែឲ្យត្រីទេ ឲ្យទាំងសន្ទូច បង្ហាញបឹង និងរបៀបស្ទូចយកត្រីថែមទៀត។

ឯកឧត្តម កើត ឆែ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ចំណេះដឹង ធាតុចូលថ្មីៗទៀត ដល់បុគ្គលិក មន្ត្រីរាជការ ដើម្បីពង្រឹងសមត្ថភាពការងារឲ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងការងារបំរើប្រជាពលរដ្ឋ។ លោក ឃួង ស្រេង បានយកចិត្តទុកដាក់ណាស់លើការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពរបស់មន្ត្រី ដើម្បីឲ្យមន្ត្រីរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អនិងទំនើប។

ឯកឧត្តម កើត ឆែ បានបន្តទៀតថា ព័ត៌មានសំខាន់ណាស់ អ្វីៗ សុទ្ធតែជាព័ត៌មាន ដូចការរៀបការ ការហូបចុក ការរកស៊ី។ល។និង។ល។ សុទ្ធតែជាព័ត៌មាន នៅពេលយើងទទួលបានព័ត៌មានពិត យើងនឹងទទួលបានជោគជ័យ និងភាពរីកចំរើន។ តែបើយើងទទួលបានព័ត៌មានមិនពិត នោះយើងនឹងទទួលភាពបរាជ័យ នេះរាប់ទាំងជីវិតគូស្រករផង។ ក្រុមជ្រុលនិយម ក្រុមអគតិនៅក្រៅប្រទេស បានបំផុសបំផុលដោយយកព័ត៌មានមិនពិត ពាក់ព័ន្ធនឹងអភិវឌ្ឍតំបន់ត្រីកោណ CLV-DTA ឲ្យប្រជាពលរដ្ឋយល់ច្រឡំប្រឆាំងជាមួយរដ្ឋាភិបាល ហើយអ្នកដែលជាប់គុកគឺអ្នកនៅក្នុងស្រុកនេះហើយ ទោសនេះមិនតិចជាង១០ឆ្នាំទេ។ អំពើក្បត់មនសិកា មិនបាច់ចាំជាតិក្រោយទេ។

ឯកឧត្តម កើត ឆែ បានបន្ថែមទៀតថា ការឡើងកាន់អំណាចមិនតាមរយៈប្រជាធិបតេយ្យ បោះឆ្នោតត្រឹមត្រូវ មិនយូរទេ ប្រទេសជាតិ នឹងធ្លាក់ក្នុងភ្លក់ភ្លើងសង្គ្រាម សូមអោយរួមគ្នា រក្សាសន្តិភាពអោយបានគង់វង់ មានសន្តិភាព គឺមានអ្វីៗទាំងអស់។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យអ្នកសិក្សាយល់នូវវិធីកសាងស្មារតី ម្ចាស់ការ ដើម្បីអានុភាព និងថាមពល តាមរយៈការងារ តួនាទីខ្លួនឯង ក្នុងបច្ចុប្បន្ន និងសម្រាប់អនាគតល្អរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង