ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងកិច្ចការនារី បរិច្ចាគថវិកា ១១ ០៦៦ ០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤បាននាំយកថវិកាចំនួន ១១ ០៦៦ ០០០រៀល របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃក្រសួងកិច្ចការនារីមកបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ មិនរើសអើង និងប្រកបដោយប្រសិទ្ធភាព។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ និង សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគជាមួយយុទ្ធនាការខាងលើ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ៕