នាយករដ្ឋមន្ត្រីចិនមកដល់ប្រទេសបេឡារុសហើយដើម្បីបំពេញទស្សនកិច្ចផ្លូវការ
បរទេស៖ នៅថ្ងៃទី២២ ខែសីហានេះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានមកដល់ប្រទេសបេឡារុស្សហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីបេឡារុស្ស លោក Roman Golovchenko។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Li Qiang នឹងជួបពិភាក្សាជាមួយលោក Roman Golovchenko ស្តីពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។