សម្ដេចធិបតី៖ ទោះបីជារយៈពេល១២ខែ មកនេះ បញ្ហាសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពនឹងនរ ប៉ុន្ដែកម្ពុជាអាចរក្សាបាននៅស្ថិរភាព និងសេដ្ឋកិច្ចកំពុងមានកំណើនឡើងវិញដល់ជាង៦%នៅឆ្នាំនេះ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទោះបីជារយៈពេល១២ខែ កន្លងមកនេះ បញ្ហាសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពនឹងនរ មិនច្បាស់លាស់ ប៉ុន្ដែប្រទេសកម្ពុជាអាចរក្សាបាននៅស្ថិរភាព និងសេដ្ឋកិច្ចកំពុងមានកំណើនឡើងវិញដល់ជាង៦%នៅឆ្នាំ២០២៤នេះ។
ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣ – ២២សីហា ឆ្នាំ២០២៤ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល១២ខែ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ទំនាក់ទំនងការទូតរវាងកម្ពុជា ជាមួយបណ្តាប្រទេស ជាមិត្តដូចជាបារាំង ជប៉ុន ថៃជាដើមនោះ គឺបានបង្កើនកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺការលើកកម្ពស់វិស័យពាណិជ្ជកម្មតែម្តង ៕