សម្តេចធិបតី៖ រយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភស្វ័យនិយោជដល់ប្រជាជនប្រមាណជាង៣៧ម៉ឺននាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល១២ខែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភស្វ័យនិយោជដល់ប្រជាជនប្រមាណជាង៣៧ម៉ឺននាក់។
ការលើកឡើងបែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣ – ២២ សីហា ឆ្នាំ២០២៤ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវគោលការណ៍ដែលជាកម្មវិធីជំនួយសង្គមដល់ស្ត្រីជាទណ្ឌិតនៅក្នុងពន្ធនាគារ និងកុមារនៅជាមួយម្ដាយក្នុងពន្ធនាគារ ឱ្យទទួលបានសាច់ប្រាក់ឧបត្ថម្ភដែលជាកម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាល ៕