**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អគ្គនាយកពន្ធនាគារ និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញបិទវគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ ជំនាន់ទី១៩ លើកទី៣

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាសហធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ ជំនាន់ទី១៩ លើកទី៣ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធានបណ្ឌិត្យសភា នាយក នាយករង លោកគ្រូសាស្ត្រាចារ្យ និងមន្រ្តី រួមទាំងសិក្ខាមជ័យលាភី ចំនួន១០០នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអគ្គនាយកពន្ធនាគារ បានមានប្រសាសន៍ថា “ពាក្យថា ពន្ធនាគារ បានកើតឡើងតាំងតែពីជំនាន់បារាំងមកម្ល៉េះ ដែលស្ថិតនៅក្នុងឆ្នាំ១៨៦៣ កាលនោះប្រជាពលរដ្ឋខ្មែរយើងមិនបានបង់ពន្ធទៅកាន់បារាំង ហើយបារាំងក៏បានចាប់ប្រជាជនខ្មែរយើងដាក់ក្នុងអាគារ ដោយសារហេតុនេះទើប សម្តេច សង្ឃរាជ ជួនណាត បានបង្កើតពាក្យថា “ពន្ធនាគារ” នេះឡើង។

ឯកឧត្តមអគ្គនាយក បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដូចខាងក្រោម៖

ទី១.សូមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះយកទៅអនុវត្តឲបានជោគជ័យដោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយនឹងក្រមសីលធម៌ មនសិការ វិជ្ជាជីវៈ ក្នុងការបំពេញការងាររបស់ខ្លួន។

ទី២.ត្រូវបន្តអនុវត្តន៍ភារកិច្ចរបស់ខ្លួន ឲទទួលបានជោគជ័យថ្មីៗបន្ថែមទៀតដោយត្រូវប្រកាន់ ខ្ជាប់នូវវប្បធម៌គុណភាព ដើម្បីលើកកម្ពស់ សមត្ថភាព និងសីលធម៌វិជ្ជាជីវៈ ដើម្បីបន្តរក្សាវនូកិត្សានុភាព ឧត្តមភាព និងជំនឿរទុកចិត្តពីថ្នាក់ដឹងនាំ។

ទី៣.ត្រូវធ្វើការចែករំលែកចំណេះជំនាញនេះដល់មន្រ្តីរួមការងារ ឬមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលផ្សេងៗ និងជំរុញលើកទឹកចិត្តមកចូលរួមសិក្សានៅវគ្គបន្តបន្ទាប់ទៀតនៅពេលខាងមុខ។

បន្ថែមពីនេះទៀត ឯកឧត្តមអគ្គនាយក បានសូមឲ្យមន្រ្តីទាំងអស់ត្រូវពង្រីកចំណេះដឹងតាមរយៈស្វ័យសិក្សា និងការសិក្សាស្រាវជ្រាវនូវគន្លឹះ ឬចំណេះចំនៀងថ្មីក្នុងយុគសម័យការងារតាមបច្ចេកវិទ្យាឌីជីថល Innovation Digital ត្រូវតាមដានយកចិត្តទុកដាក់។

ជាកិច្ចបញ្ចប់កម្មវិធី ឯកឧត្តមអគ្គនាយកពន្ធនាគារ បានឧបត្ថមថវិការដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន ៤លានរៀល គ្រូបង្គោល និងគ្រូឧទ្ទេសនាម ២៨នាក់ ១នាក់ ១០មុឺនរៀល និងជូនសិក្ខាកាម ១០០នាក់ ចំនួន ៥០០ដុល្លារសម្រាប់បាយសាមគ្គី ៕

អត្ថបទដែលជាប់ទាក់ទង