**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ប្រធានរដ្ឋសភា ផ្តល់អនុសាសន៍ ៦ចំនុចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីសម្រេចបានគោលដៅ កំណែទម្រង់កាន់តែស៊ីជម្រៅ លើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍស្ថាប័នជាសភាឌីជីថល

ភ្នំពេញ៖ មានប្រសាសន៍នៅពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារមួយឆ្នាំ និងការលើកទិសដៅការងារបន្ត របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅដើមនីតិកាលទី៧ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកទឹកចិត្តនិងជំរុញដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តយកចិត្តទុកដាក់ ដើម្បីប្រើប្រាស់ឱ្យអស់សក្តានុពលរបស់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសធ្វើយ៉ាងណាឱ្យសម្រេចបានគោលនយោបាយគន្លឹះជាអាទិភាពរបស់រដ្ឋសភា ដែលសម្តេចរដ្ឋសភាធិបតីបានដាក់ចេញកាលពីដើមនីតិកាល គឺ អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងការប្រែក្លាយជាសភាឌីជីថល ដើម្បីគំាទ្រដល់ការងាររបស់តំណាងរាស្រ្ត នៅក្នុងការបំពេញតូនាទីរបស់ខ្លួន បម្រើប្រជាពលរដ្ឋ។

ដើម្បីសម្រេចបាននូវគោលដៅនេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា យកទៅអនុវត្តបន្ត ដើម្បីកសាងស្នាដៃថ្មីៗបន្តទៀត ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ និងសេចក្តីសម្រេចនានា ពាក់ព័ន្ធនឹងការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចល្អ សំដៅឈានទៅសម្រេចបានគោលដៅពង្រឹង និងលើកកម្ពស់ស្ថាប័នរដ្ឋសភា រួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿនប្រកបដោយបរិយាបន្ន និងចីរភាព។

សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនិងការលើកទិសដៅបន្តសម្រាប់អនុវត្តបន្ត កាលពីព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០២៤។ កិច្ចប្រជុំនេះ បានធ្វើឡើងចំពេលដែលរដ្ឋសភា នីតិកាលទី៧ មានអាយុកាលគម្រប់មួយឆ្នាំគត់។
អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការសំខាន់របស់រដ្ឋសភាដែលមានតួនាទីផ្តល់សេវានិងបច្ចេកទេសជូនសមាជិក សមាជិការដ្ឋសភា ក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋ លើការងារស្នូលសំខាន់ៗរបស់ខ្លួន មានជាអាទិ៍ ការងារនីតិកម្ម ការងារតាមដានត្រួតពិនិត្យការអនុវត្តច្បាប់ ភាពជាតំណាងប្រជាពលរដ្ឋ និងការងារការទូតសភា។

សម្តេចប្រធានរដ្ឋសភា បានស្នើដល់ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន បន្តដឹកនាំ និងជំរុញមន្រ្តីក្រោមឱវាទឱ្យមានការចូលរួមអនុវត្តការងារឱ្យបានសកម្ម និងផុលផុសប្រកបដោយស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវ ហើយចៀសវាងចេតនា «ដុតឱ្យខ្លោចរោចឱ្យឆៅ» និងត្រូវបើកចិត្តឱ្យទូលាយធ្វើការរួមគ្នា ដោយគប្បីមិនត្រូវមានជំងឺតួឯក ឬយកប្រយោជន៍សួនតួជាធំ នោះទេ។ ត្រូវប្រកាន់ខ្ជាប់ នូវគោលការណ៍គុណាធិបតេយ្យ ដោយកំណត់ឱ្យឃើញ និងផ្តល់ការលើកទឹកចិត្តដល់មន្រ្តីដែលមានស្នាដៃ។ ត្រូវពង្រឹងបន្ថែមទៀត នូវក្រុមប្រឹក្សាវិន័យ ដើម្បីអនុវត្តគុណតម្លៃ និងគោលការណ៍ស្នូល របស់ស្ថាប័នឱ្យមានលក្ខណៈត្រឹមត្រូវយុត្តិធម៌ និងគោលដៅជាក់លាក់។ បន្តជំរុញ និងពន្លឿនការកែទម្រង់ស្ថាប័ន ជាពិសេស ជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល សំដៅប្រែក្លាយរដ្ឋសភាកម្ពុជា ជាសភាឌីជីថល ហើយមន្រ្តីម្នាក់ៗក៏នឹងត្រូវមានសមត្ថភាព ចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធទាំងនោះ។ បន្តជំរុញ និងលើកកម្ពស់អភិបាលកិច្ចល្អ និងទំនើបកម្មស្ថាប័ន ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សមានសមត្ថភាព និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ស្របតាមកាលៈទេសៈនៃបរិបទថ្មីសព្វថ្ងៃ សំដៅធានាឱ្យបាន នូវការចូលរួមប្រកបដោយបរិយាបន្ន សមភាព តម្លាភាព និងគណនេយ្យភាព ជាដើម។

សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តឱ្យអគ្គលេខាធិការដ្ឋាន អនុវត្តកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើការបូកសរុប និងវាយតម្លៃនូវរាល់គម្រោង និងសកម្មភាពដែលបានអនុវត្តនិងមានផែនការច្បាស់លាស់ក្នុងការអនុវត្តបន្ត៕

អត្ថបទដែលជាប់ទាក់ទង