រដ្ឋមន្ត្រី៣រូប និងអគ្គនាយកធនាគារARDB ធ្វើទស្សនកិច្ចនៅរោងម៉ាស៊ីនកិនស្រូវ ២កន្លែងក្នុងពេលតែមួយ នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងចំនួន៣រូប គឺ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ព្រមទាំងសមាជិកសហព័ន្ធស្រូវកម្ពុជា បានអញ្ជើញទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែងក្នុងពេលតែមួយ។
ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងនៅរសៀល ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥១ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺដែលក្នុងនោះគឺ ទី១ ទៅពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ អប្សារារ៉ាយស៍ (ខេមបូឌា) ឯ.ក និងទី២ ពិនិត្យនៅរោងម៉ាស៊ី នកិនស្រូវរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ខបភើរេសិន។
សូមជម្រាបថា ការអញ្ជើញដំណើរទស្សនកិច្ច ក្នុងគោលបំណង ដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ព្រមទាំងរួមគ្នាផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជាដោយឈរលើមូលដ្ឋាន (ដាំដុះមានគុណភាពល្អ កិនកែច្នៃប្រកបដោយសុវត្ថិភាព) និងទីផ្សារដែលមាននិរន្តរភាព និងប្រាក់ចំណេញដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋា ភិបាលតាមរយៈគោលនយោបាយនានាផងដែរ៕